ចូរយើងទទួលដោយរំឭក

១- ចូរលុតជង្គង់ដោយក្តីសុភាព     មានចិត្តទន់ទាប    ទទួលនំប៉័ងទ្រង់កាច់ប្រទាន
មកឱ្យយើងរាល់គ្នាដោយស្រឡាញ់    នំប៉័ងទ្រង់គឺរូបកាយទ្រង់   កាច់ចែកចាយ
ដោយឥតកំណាញ់    ទ្រង់ត្រូវធ្វើគុត    ធ្លុះធ្លាយសាច់ស្បែក   ព្រោះក្តីស្រឡាញ់
ចូរយើងបំពេញ     ដោយទទួលឱ្យបានជីវិត។

២- ចូរលុតជង្គង់ដោយក្តីសុភាព   មានចិត្តទន់ទាប   ទទួលយកពែងទ្រង់ច្រូចប្រទាន
មកឱ្យយើងរាល់គ្នាដោយស្រឡាញ់  ពែងសញ្ញាតាំងដោយនូវ    ឈាមក្រហមឆ្អៅ 
ទ្រង់បង្ហូរចេញ     ទ្រង់ត្រូវធ្វើគុត     របួសឈាមហូរព្រោះក្តីស្រឡាញ់
ចូរយើងបំពេញ      ដោយទទួលឱ្យបានជីវិត។

៣- ចូរលុតជង្គង់ដោយក្តីសុភាព      មានចិត្តទន់ទាប     រំឭកពីទ្រង់ដែលត្រូវសុគត
ជំនួសរូបខ្ញុំហើយដោយលះបង់    នំប៉័ងនិងទឹកទំពាំង   បាយជូរតំណាង
សាច់និងឈាមទ្រង់       សូមដាស់តឿនខ្ញុំ       ឱ្យបាននឹកចាំជាប់ពីព្រះអង្គ
ទាំងរងចាំទ្រង់        រហូតដល់ពេលទ្រង់យាងមក ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

រាត្រីណូអែល ទំនុក​ខ្មែរ​បរិសុទ្ធ # 42

គុណព្រះល្មមដល់អ្នកហើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 177

គ្មានអ្នកណាក្រៅពីព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 138

សេចក្តីស្រឡាញ់ ទំនុក​ខ្មែរ​បរិសុទ្ធ # 261

នៅ​តែ​ជាប់​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 166

សូម​ដាស់​តឿន​យើង​ខ្ញុំ ទំនុក​តម្កើង # 101

ច្រូតថ្វាយព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 172

ទារកតូចអើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 47

សូម្បី​តែ​មួ​យ​ក៏​គ្មាន​សោះ ទំនុក​តម្កើង # 141

ពីព្រោះព្រះអម្ចាស់យើងទ្រង់ល្អ ទំនុក​ខ្មែរ​បរិសុទ្ធ # 23