ពីព្រោះព្រះអម្ចាស់យើងទ្រង់ល្អ

១- ម្នាលបណ្តាលជននៅផែនដីអើយ                 ចូរបន្លឺថ្វាយជាពាក្យអំណរ            
      (អើយជាពាក្យអំណរ)
         ម្នាលបណ្តាលជននៅផែនដីអើយ       ចូរបន្លឺថ្វាយជាពាក្យអំណរ 
        ចូរថ្វាយបង្គំដោយស្មោះស              ✲ពីព្រោះទ្រង់ល្អនឹងយើងខ្ញុំណាស់       (ស្ទួន)

២- ចូរបំរើទ្រង់ដោយអរសប្បាយ       ចូរស្រែកច្រៀងថ្វាយនៅចំពោះព្រះ             
         (អើយនៅចំពោះព្រះ) 
       ចូរបំរើទ្រង់ដោយអរសប្បាយ      ចូរស្រែកច្រៀងថ្វាយនៅចំពោះព្រះ                    
      ពីព្រោះទ្រង់ល្អនឹងយើងខ្ញុំណាស់       ✲ចូរច្រៀងថ្វាយព្រះដោយស្មោះពិចិត្ត   (ស្ទួន)

៣- ចូរដឹងថាទ្រង់ជាអាទិករ                បង្កើតយើងមកជារាស្ត្រពិសិទ្ធ                                             
        (អើយជារាស្ត្រពិសិដ្ឋ) 
        ចូរដឹងថាទ្រង់ជាអាទិករ              បង្កើតយើងមកជារាស្ត្រពិសិដ្ឋ          
      យើងរាល់គ្នាជារាស្ត្រព្រះអង្គពិត       ✲ចូរយើងថ្វាយចិត្តស្នេហ៍ស្និទ្ឋភក្តី       ប(ស្ទួន)
    
៤- ចូរចូលច្រកទ្រង់ដោយព្រះគុណ       ហើយចូលព្រះលានដោយច្រៀងបទថ្មី          
         (អើយដោយច្រៀងបទថ្មី)             
         ចូរចូលច្រកទ្រង់ដោយអរព្រះគុណ     ហើយចូលព្រះលានដោយច្រៀងបទថ្មី
         ច្រៀងបទសរសើរព្រះដ៏មានជ័យ       ✲យើងច្រៀងរាល់ថ្ងៃថ្វាយព្រះអម្ចាស់  (ស្ទួន)

៥- ពីព្រោះអម្ចាស់យើងទ្រង់ល្អ         ក្តីស្នេហ៍ទ្រង់ក៏មិនប្រែក្រឡាស់
         (អើយមិនប្រែក្រឡាស់ )
        ពីព្រោះព្រះអម្ចាស់យើងទ្រង់ល្អ      ក្តីស្នេហ៍ទ្រង់ក៏មិនប្រែញ្រឡាស់
       ព្រះទ័យសប្បុរសនឹងយើងខ្ញុំណាស់     ✲មិនចេះប្រែផ្លាស់អស់កល្បជានិច្ច     (ស្ទួន)


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

យើង​ខ្ញុំ​ដើរ​ទៅ​ស្ថាន​សួគ៌ ទំនុក​តម្កើង # 138

ព្រះយេស៊ូវគ្រីស្ទ ទំនុក​ខ្មែរ​បរិសុទ្ធ # 143

ហា​លេ​លូ​យ៉ា​ ដោយ​ព្រោះ​ឈើ​ឆ្កាង ទំនុក​តម្កើង # 46

សូមទ្រង់គ្រប់គ្រងលើចិត្តខ្ញុំ ទំនុក​ខ្មែរ​បរិសុទ្ធ # 220

ព្រះ​យេស៊ូវ​ស្រ​ឡាញ់ ទំនុក​តម្កើង # 154

ចម្រៀងនាងម៉ារីយ៉ា ទំនុក​ខ្មែរ​បរិសុទ្ធ # 17

កាល​ខ្ញុំ​នឹក​ពី​ឈើ​ឆ្កាង​អស្ចារ្យ ទំនុក​តម្កើង # 48

គ្រប់​ពេល​ខ្ញុំ​អធិ​ស្ឋាន គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 55

សូម​សណ្ឋិត​នៅ​ក្នុង​ចិត្ត ទំនុក​តម្កើង # 67

ខ្ញុំ​ចុះ​ចូល​ពេញ​ទី ទំនុក​តម្កើង # 158