គ្មានអ្នកណាក្រៅពីព្រះអង្គ

១- ខ្ញុំបានសង្គ្រោះដោយសារព្រះអង្គ  គ្មានព្រះណាហោងជួយបានសោះឡើយ
មានតែព្រះអង្គមួយហើយ    (ស្ទួន )        គ្មានព្រះណាឡើយ
ជួយដោះទុក្ខស្បើយទៅបាន         គឺអំណោយទានមកពីឋានសួគ៌
ខ្ញុំរស់សព្វថ្ងៃមានព្រះអង្គហើយជាម្ចាស់ជីវិត      ស្ទួន

២- ខ្ញុំបានផ្លាស់ប្រែកើតចិត្តរីករាយ         សែនអរសប្បាយព្រោះស្គាល់ព្រះពិត
ស្គាល់ទ្រង់ជាម្ចាស់ជីវិត     (ស្ទួន )             មានជំនឿពិត
ថាទ្រង់គង់ជិតរាល់ថ្ងៃ          ស្រឡាញ់ខ្ញុំក្រៃស្និទ្ធស្នាលជាមិត្ត
នៅលើផែនដីមានព្រះអង្គហើយជាម្ចាស់ឧត្តម       ស្ទួន

៣- ខ្ញុំមានសង្ឃឹមថាដល់ថ្ងៃនោះ                ព្រះយេស៊ូវប្រោសបំផ្លាស់រូបខ្ញុំ
ឱ្យបានជារូបឧត្តម        (ស្ទួន )              គឺព្រះប្រោសខ្ញុំ
រស់វិញឧត្តមរុងរឿង             ហើយតាំងខ្ញុំឡើងនៅឋានដ៏ខ្ពស់
នៅឋានសួគ៌ាខ្ញុំគ្មានអ្នកណាក្រៅពីព្រះអង្គ             ស្ទួន


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ឱ ព្រះអង្គ​គួរ​ស្ងើច ទំនុក​តម្កើង # 137

ព្រះគុណទ្រង់ផ្តល់ ទំនុក​ខ្មែរ​បរិសុទ្ធ # 84

ភក្តីព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 127

ព្រះ​យេស៊ូវ​អើយ ខ្ញុំ​ពឹង​ព្រះ​អង្គ ទំនុក​តម្កើង # 169

ឱ ព្រះ​វិញ្ញាណ​ដ៏​ថ្លៃ​ឧត្ដម ទំនុក​តម្កើង # 65

ទ្រង់ស្រឡាញ់មនុស្សលោក ទំនុក​ខ្មែរ​បរិសុទ្ធ # 141

ខ្ញុំសូម​ដំកើង​ព្រះ​នាម​ទ្រង់ ព្រះគុណព្រះអស្ចារ្យ # 31

យុវជនអើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 168

ទ្រង់ស៊ូលោះខ្ញុំនៅត្រង់ភ្នំកាល់វ៉ារី ទំនុក​ខ្មែរ​បរិសុទ្ធ # 53

ភ្លើង​គំ​នុំ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 84