ទារកតូចអើយ

១-    ទារកតូចអើយ ចុះហេតុម្តេចឡើយទ្រង់លះឋនសួគ៌ ពិភពលោកនេះជាឋានមិនគួរ 
    ម្តេចចុះចាកសួគ៌មកឋានមនុស្សលោក (ម្តេចចុះចាកសួគ៌មកឋានមនុស្សលោក) ។

២-    ទារកតូចអើយ ចុះហេតុម្តេចឡើយទ្រង់ផ្ទុំក្នុងស្នូក?   ខ្វះអ្វីវិមានស្កឹមស្កៃក្នុងលោក
    ម្តេចទ្រង់ជ្រើសយកស្នូកសត្វដូច្នេះ?     (ម្តេចទ្រង់ជ្រើសយកស្នូកសត្វដូច្នេះ?) ។

៣-    ទារកតូចអើយ ខ្ញុំយល់ច្បាស់ហើយអាថ៌កំបាំងនេះ ទំនាយទាយថាទ្រង់ជាព្រះគ្រីស្ទ 
    មកជួយសង្គ្រោះរាស្ត្រអ៊ីស្រាអែល        (មកជួយសង្គ្រោះរាស្ត្រអ៊ីស្រាអែល)។ 

៤-    ទារកតូចអើយ  ខ្ញុំយល់ច្បាស់ហើយអត្ថន័យណូអែល  ពួកគង្វាលចៀមជាក្រុម មនុស្សដែល    
    ផ្តើមធ្វើណូអែលមុនគេបង្អស់  (ផ្តើមធ្វើណូអែលមុនគេបង្អស់)  ។

៥-    គេមករកទ្រង់  ហត្ថាលើកផ្ចង់ជង្គង់លុតចុះ  ក្រាបថ្វាយបង្គំព្រះអង្គសង្គ្រោះ 
    តាំងទ្រង់ជាម្ចាស់គ្រងរាជក្នុងចិត្ត        (តាំងទ្រង់ជាម្ចាស់គ្រងរាជក្នុងចិត្ត)   ។

៦-    ព្រះអង្គរាប់អាន    មនុស្សបាបគ្រប់ប្រាណនិងអ្នកក្រពិត    ជ្រើសតាំងគេឡើងជាមនុស្សពិសិដ្ឋ   
    ឱ្យទៅឆ្ងាយជិតផ្សាយដំណឹងល្អ (ឱ្យទៅឆ្ងាយជិតផ្សាយដំណឹងល្អ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ខ្ញុំ​អាច​ច្រៀង​ពី​ក្ដី​ស្នេហ៍​ទ្រង់​រហូត គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 49

ព្រះ​ពរ​នឹង​ធ្លាក់​មក​មួយ​មេៗ ទំនុក​តម្កើង # 117

ខ្ញុំ​បាន​សម្រេច​ចិត្ត ព្រះគុណព្រះអស្ចារ្យ # 19

ព្រះអម្ចាស់មិនបំភ្លេចឡើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 106

ខ្ញុំរងចាំទ្រង់ ទំនុក​ខ្មែរ​បរិសុទ្ធ # 218

ព្រះអង្គស្រឡាញ់មិនបោះបង់ ទំនុក​ខ្មែរ​បរិសុទ្ធ # 76

ទ្រង់ប្រុងចាំជួយ ទំនុក​ខ្មែរ​បរិសុទ្ធ # 91

ដើរ​តាម​ព្រះ​យេស៊ូវ​ល្អ​ជាង គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 63

ឱ​ព្រះ​យេស៊ូវ​ដែល​ស្រលាញ់​ព្រលឹង​ខ្ញុំ ទំនុក​តម្កើង # 8

ព្រះ​យេស៊ូវ​ទ្រង់​ផ្ដាំ ទំនុក​តម្កើង # 153