ច្រូតថ្វាយព្រះអង្គ

១- រដូវចម្រូត          ឱបងប្អូនអើយ         បានមកដល់ហើយ     
ចូរចាប់កណ្តៀវ      ចេញច្រូតគ្រប់គ្នា       កុំធ្វេសព្រងើយ   
ដ្បិតស្រូវផ្លែទុំល្មមហើយ      ឱបងប្អូនអើយ           ប្រឹងកុំបង្អង់ច្រូតផង   
យើងប្រមូលផង      ច្រូតថ្វាយព្រះអង្គ       ទាន់ពេលនៅថ្ងៃ។

២- ទោះក្តៅរងារ          ឱបងប្អូនអើយ        ប្រឹងទាន់ដើមដៃ    
ក្រែងស្រូវទុំញួស             រដូវជ្រុលហួស         ខាតបង់ច្រើនក្រៃ  
យើងច្រូតឱ្យទាន់ដើមដៃ    សម្រាំងសាលី      ថ្វាយទ្រង់យ៉ាងឆាប់  
ច្រូតរួចចងជាកណ្តាប់      ចូរយើងប្រញាប់      ដោយចិត្តស្មោះត្រង់។ 

៣- ទោះបីគ្នាតិច          ឱបងប្អូនអើយ        ត្រូវច្រូតថ្វាយទ្រង់
ព្យាយាមជានិច្ច             កុំធ្វេសភ្លាំងភ្លេច        ឬនៅរារង់    
យើងទូលសូមពីព្រះអង្គ    ថែមកម្លាំងផង         ចម្រូតធំណាស់  
មុនយប់យើងហើយស្រឡះ  ថ្វាយព្រះអម្ចាស់      នាំចូលឋានសួគ៌៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ព្រះ​យេស៊ូវ​ទ្រង់​ដឹក​ដៃ​នាំ​ខ្ញុំ ទំនុក​តម្កើង # 156

មាននៅក្នុងព្រះយេស៊ូវ ទំនុក​ខ្មែរ​បរិសុទ្ធ # 120

ចូរ​ចុះ​ចូល​តាម​ព្រះ​ហឫទ័យ ទំនុក​តម្កើង # 162

ភ្លើង​គំ​នុំ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 84

មាន​ឈើ​ឆ្កាង​ដ៏គួរ​ស្បើម ទំនុក​តម្កើង # 42

ចម្រៀងនាងម៉ារីយ៉ា ទំនុក​ខ្មែរ​បរិសុទ្ធ # 17

យើងជាពន្លឺលោកិយ ទំនុក​ខ្មែរ​បរិសុទ្ធ # 176

យើងដើរតាមទ្រង់ ទំនុក​ខ្មែរ​បរិសុទ្ធ # 158

ព្រះ​អង្គ​លោះ​ខ្ញុំ​ហើយ ទំនុក​តម្កើង # 98

ព្រះ​អា​ទិត្យ​​នៅ​លើ​ពពក គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 83