ខ្ញុំមើលឃើញឋានឧត្តម

១- ខ្ញុំមើលឃើញឋានសួគ៌ពេញរស្មី       ឋានពេញសិរីល្អអស្ចារ្យ
រុងរឿងឧត្តមឥតឧបមា                អស់ពួកទេវតាហោះច្រវាត់
ហែហមគាល់អង្គព្រះមហាក្សត្រ     ដ៏ជាម្ចាស់សួគ៌ា៍មានឫទ្ធិក្តាត់
គឺអង្គព្រះគ្រីស្ទ ។ 

២- ព្រះអម្ចាស់អើយខ្ញុំចង់បាននៅ       ឋានឥតហ្មងសៅប្រសើរយ៉ាងនេះ
ឋានគ្មានទុច្ចរិតឬជាន់ជិះ          ដោយការឈ្នានីសកាប់សម្លាប់
ទទួលខ្ញុំផងឱ្យមានច្បាប់                 ខ្ញុំស៊ូលះលោកិយខំត្រងត្រាប់
ស្តាប់តាមព្រះអង្គ។ 

៣- ឋានសួគ៌មានតែសេចក្តីសុចរិត      ឋាននៃជីវិតគ្មានស្លាប់ឡើយហោង
ខ្ញុំជាបាបជនជាប់សៅហ្មង            ព្រោះការំលងបញ្ញត្តិព្រះ
វង្វេងឆ្ងាយបង់ក្នុងបាបក្រាស់        តែទ្រង់ប្រោសមេត្តាលាងជម្រះ
ឱ្យចូលឋានសួគ៌ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ឱ ព្រះ​យេ​ស៊ូវ​អើយ ទំនុក​តម្កើង # 4

ស្រឡាញ់ហើយស្តាប់បង្គាប់ ទំនុក​ខ្មែរ​បរិសុទ្ធ # 272

ព្រះ​នាម​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 143

ទ្រង់ខំតាមរកខ្ញុំ ទំនុក​ខ្មែរ​បរិសុទ្ធ # 48

យើងនឹងចូលក្នុងទីក្រុងបរិសុទ្ធ ទំនុក​ខ្មែរ​បរិសុទ្ធ # 257

មាន​តែ​ឈាម​វិសេស​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 109

សូម​សណ្ឋិត​នៅ​ក្នុង​ចិត្ត ទំនុក​តម្កើង # 67

យើង​នឹង​ជួប​គ្នា​ក្នុង​ធ្លា​ទី​ក្រុង​បរិសុទ្ធ ទំនុក​ខ្មែរ​បរិសុទ្ធ # 303

ព្រះដ៏ប្រោសលោះទ្រង់រស់វិញ ទំនុក​ខ្មែរ​បរិសុទ្ធ # 57

គុណព្រះល្មមដល់អ្នកហើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 177