១- យើងនឹងជួបគ្នាក្នុងធ្លាទីក្រុងបរិសុទ្ធ វេលាកំណត់នោះជិតមកដល់ហើយ
ក្នុងទីក្រុងនោះគ្មានទុក្ខសោកសៅឡើយ យើងបានធូរស្បើយ
ល្ហែល្ហើយសុខសាន្តស្កប់ចិត្ត។
បន្ទរ- នៅកណ្តាលក្រុង មានដងទន្លេជីវិត ជាទឹកអម្រឹត
ហូរចេញពីបល្ល័ង្កព្រះ មានដើមជីវិត ស្លឹកផ្សះរោគគ្រប់សាសន៍
ឲ្យជាស្រឡះមានសុខភាពវិញ ។
២- យើងនឹងជួបគ្នាក្នុងធ្លាទីក្រុងបរិសុទ្ធ វេលាកំណត់នោះជិតមកដល់ហើយ
ក្នុងទីក្រុងនោះគ្មានយប់ងងឹតឡើយ ព្រះគ្រីស្ទនោះហើយជាពន្លឺភ្លឺដ៏ពិត ។
៣- យើងនឹងជួបគ្នាក្នុងធ្លាទីក្រុងបរិសុទ្ធ វេលាកំណត់នោះជិតមកដល់ហើយ
ក្នុងទីក្រុងនោះគ្មានសេចក្តីស្លាប់ឡើយ ព្រះគ្រីស្ទនោះហើយ
ផ្តល់ជីវិតអស់កល្បពិត ។
៤- យើងនឹងជួបគ្នាក្នុងធ្លាទីក្រុងបរិសុទ្ធ វេលាកំណត់នោះជិតមកដល់ហើយ
យើងមានឈ្មោះកត់ក្នុងក្រាំងជីវិតហើយ ពិតជាបានសោយ
រាជ្យជាមួយនឹងព្រះគ្រីស្ទ ។