ស្រឡាញ់ហើយស្តាប់បង្គាប់

១- (ស្រី )   កូនមាសម្តាយចូរប្រុងស្តាប់    ពុកអ្នកនឹងរាប់រៀបពីសេចក្តី     ស្ទួន
ស្រឡាញ់នៃព្រះ    ដល់លោកិយ   ទោះបីគេបោះ   បង់ទ្រង់ក៏ដោយ
ហាអឺ    អើយ      ទោះបីគេបោះ      បង់ទ្រង់ក៏ដោយ។

២- (ប្រុស )  ព្រោះគ្រប់គ្នាបានធ្វើបាប       ហើយខ្វះដរាបមិនដល់សិរី     ស្ទួន
ល្អនៃព្រះសោះ    ហើយសព្វថ្ងៃ    គេវក់សប្បាយ   បែកឆ្ងាយពីព្រះ
ហាអឺ   អើយ      គេវក់សប្បាយ          បែកឆ្ងាយពីព្រះ។

៣- (ប្រុស )អាងសក្តិយសទាស់ទែងគ្នា    ស៊ីផឹកខ្ញៀវខ្ញារលេងល្បែងផ្តេសផ្តាស    ស្ទួន
ភូតភរឆក់ប្លន់   លោភបោកប្រាស់   អួតខ្លួនខ្លាំងណាស់   ភ្លេចព្រះសូន្យឈឹង
ហាអឺ   អើយ       អួតខ្លួនខ្លាំងណាស់        ភ្លេចព្រះសូន្យឈឹង។

៤- (ស្រី ) ព្រោះដូច្នោះព្រះបិតា      ចាត់ព្រះយេស៊ូវ       បុត្រាព្រះអង្គ     ស្ទួន
ឱ្យមកសង្គ្រាះ       មនុស្សបាត់បង់      ផុតពីអន្លុង់       នៃអំពើបាប
ហាអឺ   អើយ       ផុតពីអន្លុង់           នៃអំពើបាប ។

៥- (ស្រីប្រុស ) កូនប្រុសស្រីចាំឱ្យច្បាស់    នាមព្រះសង្គ្រោះ     ជាម្ចាស់ថ្ងៃ    ស្ទួន
កូនត្រូវស្រឡាញ់      ទ្រង់រាល់ថ្ងៃ       ហើយធ្វើអ្វីៗ     តាមទ្រង់បង្គាប់
ហាអឺ   អើយ        ហើយធ្វើអ្វីៗ       តាមទ្រង់បង្គាប់ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ចូររៀបផ្លូវថ្វាយព្រះអម្ចាស់ ទំនុក​ខ្មែរ​បរិសុទ្ធ # 134

មាន​តែ​ឈាម​វិសេស​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 109

ចម្រៀងនាងម៉ារីយ៉ា ទំនុក​ខ្មែរ​បរិសុទ្ធ # 17

យុវជនអើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 168

នៅ​ទៀប​ឈើ​ឆ្កាង​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 43

ព្រះយេស៊ូវអើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 207

តង្វាយខ្ញុំថ្វាយស្ម័គ្រពីចិត្ត ទំនុក​ខ្មែរ​បរិសុទ្ធ # 224

ចូរយើងទៅបេថ្លេហិម ទំនុក​ខ្មែរ​បរិសុទ្ធ # 44

ព្រះគ្រីស្ទតាំងរាជ្យ ទំនុក​ខ្មែរ​បរិសុទ្ធ # 79

សូម​ទ្រង់​ធ្វើ​ការ​ជា​ថ្មី គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 91