ព្រះដ៏ប្រោសលោះទ្រង់រស់វិញ

១-     ព្រះពិតទ្រង់បានយាងមក            ដើម្បីតាមរកអ្នកដែលបាត់បង់        ស្ទួន
         ស៊ូប្តូរស្លាប់ជួសមនុស្សផង           ខ្ទេចខ្ទាំរូបអង្គខ្ចាយព្រះលោហិត  ។ 

២-     ឱ្យគេព្យួរលើឈើឆ្កាង          ចុកចាប់សព៌ាង្គទាល់ក្ស័យជីវិត         ស្ទួន  
         ទុកជាថ្លៃលោះបាបពិត           ស្រោចស្រង់ជីវិតបាបជនទាំងឡាយ។           

  ៣-     លោកិយនេះជាប់មានបាប    រងទុក្ខដរាបគ្មានពេលល្ហែល្ហើយ     ស្ទួន
         គ្មានអ្វីជួយឱ្យបានស្បើយ         ខំសាងអស់ហើយ  រិតតែទុក្ខធ្ងន់   ។ 

៤-     តែព្រះជាអង្គសង្គ្រោះ           បានយាងមកដោះដោយបង់ព្រះជន្ម        ស្ទួន
          ដើម្បីលោះបាបដ៏ធ្ងន់           រួចមានព្រះជន្មរស់ឡើងវិញពិត    ។

៥-     បីថ្ងៃក្រោយទ្រង់សុគត          អង្គដ៏បរិសុទ្ធទ្រង់បានជីវិត          ស្ទួន
         រស់ឡើងគឺព្រះអង្គពិត           មានពេញដោយឬទ្ធិបារមីចេស្តា    ។ 

៦-    ការប្រោសលោះធ្វើសម្រេច    បាបកម្មទ្រង់ផ្តាច់រួចស្រេចហើយណា          ស្ទួន
         ព្រះលោហិតតាំងសញ្ញា     វិសេសថ្លៃថ្លា  ឈាមសញ្ញាថ្មី       ។ 

៧-     ទ្រង់សុគតហើយរស់វិញ      ចេស្តាពោរពេញ  ព្រះនាមទ្រង់ល្បី           ស្ទួន
          ទេវតាច្រៀងថ្វាយពរជ័យ       គ្រប់ជាតិប្រុសស្រីក្រាបលុតទៀបបាទ។  

៨-     ទ្រង់រស់ឡើងវិញជាពិត      សូមញាតិឆ្ងាយជិតប្រឹងប្រែងសង្វាត           ស្ទួន
         យកទ្រង់ទុកធ្វើជាខ្នាត          ជឿទ្រង់បានស្អាត  ជ្រះអស់សៅហ្មង ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ដ្បិត​នាម​ទ្រង់​វិ​សុទ្ធ ព្រះគុណព្រះអស្ចារ្យ # 58

ខ្ញុំបានស្រឡាញ់ដល់ព្រះយេស៊ូវ ទំនុក​ខ្មែរ​បរិសុទ្ធ # 297

អ្នក​នឹង​មាន​ចិត្ត​អរ​ណាស់ ទំនុក​តម្កើង # 132

ចម្រៀងផ្សាយដំណឹង ទំនុក​ខ្មែរ​បរិសុទ្ធ # 170

ចម្រៀងនាងម៉ារីយ៉ា ទំនុក​ខ្មែរ​បរិសុទ្ធ # 17

សូម​ទ្រង់​ផ្លាស់​ចិត្ត​ខ្ញុំ​ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 92

ព្រះ​គុណ​អស្ចារ្យ ទំនុក​តម្កើង # 97

គ្មាន​ការ​អ្វី​ពិ​បាក​ដល់​ព្រះ​អង្គ ទំនុក​តម្កើង # 87

ឱ​ព្រះ​អង្គ​សូម​ស្ដាប់ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 102

ត្បូង​ទ្រង់​រើស គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 67