យើងនឹងចូលក្នុងទីក្រុងបរិសុទ្ធ

១- ចូរអរសប្បាយ            ឱពួកបរិសុទ្ធព្រះអើយ      ថ្ងៃជិតដល់ហើយ
យើងនឹងបានចូលក្រុងថ្មី    ក្រុងនៃឋានសួគ៌      ពេញដោយសិរីសួស្តី
រុងរឿងថ្លាថ្លៃ      ជាស្នាព្រះហស្តព្រះពិត  ។ 
     
អ្នកដែលចូលបាន       គឺពួកអស់អ្នកបរិសុទ្ធ      មានឈ្មោះបានកត់
នៅក្នុងបញ្ជីជីវិត     បានស្អាតបរិសុទ្ធ    ដោយលាងនឹងព្រះលោហិត
ព្រះយេស៊ូវពិត  តាមបញ្ញត្តិព្រះបិតា   ។ 

២- ចូរមានសង្ឃឹម       បានច្បាប់ដល់ដើមជីវិត      ដោយក្តីសុចរិត
ចូលក្នុងទីក្រុងតាមទ្វារ    ធ្វើពីមាសសុទ្ធរំលេច       ដោយកែវមុក្តា
មិនបាច់ត្រូវការ   ចង្ក្រៀងឬពន្លឺថ្ងៃ  ។

យើងនឹងបានទៅ   ជិតព្រះហើយនឹងកូនចៀម    ដែលបានយកឈាម
ប្រោសលោះបង់រួចតាមថ្លៃ   តាំងជាកូនព្រះ  គ្រងរាជ្យដោយទ្រង់ប្រណី
មិនដែលមានថ្ងៃ      រលត់ផុតបាត់ទៅឡើយ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

មាន​តែ​ព្រះ​វិញ្ញាណ​ដ៏បរិសុទ្ធ ទំនុក​តម្កើង # 66

បើយើងជាគ្រីស្ទជន ទំនុក​ខ្មែរ​បរិសុទ្ធ # 164

ខ្ញុំជឿព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 118

សូម​ទ្រង់​ផ្លាស់​ចិត្ត​ខ្ញុំ​ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 92

ឱ បេ​ថ្លេហិម ភូមិ​ស្ងួន​ភ្ងា ទំនុក​តម្កើង # 38

ថ្ងៃសុក្រព្រះគ្រីស្ទសុគត ទំនុក​ខ្មែរ​បរិសុទ្ធ # 52

នៅ​កន្លែង​ណា​មាន​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 171

អំណរ​ដល់​លោក ទំនុក​តម្កើង # 37

រងទុក្ខក្នុងទ្រង់ ទំនុក​ខ្មែរ​បរិសុទ្ធ # 186

អំ​ណា​ច​នៃ​ក្តី​ស្រ​ឡាញ់ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 101