ព្រះយេស៊ូវអើយ

១-    ឱព្រះយេស៊ូវអើយ    ចិត្តខ្ញុំស្រឡាញ់ព្រះអង្គ    (ស្រឡាញ់ព្រះអង្គ) 
         ឱព្រះយេស៊ូវអើយ         ចិត្តខ្ញុំស្រឡាញ់ព្រះអង្គ
    ដ្បិតទ្រង់ជាមិត្តហឫទ័យស្មោះត្រង់    ជួយដោះទុក្ខខ្ញុំមិនឱ្យបាត់បង់
    ទោះខុសដេកដួលក៏ជួយតម្រង់    ទ្រង់ជួយស្រោចស្រង់ខ្ញុំអ្នកមានបាប ។

២-    ឱព្រះយេស៊ូវអើយ         ខ្ញុំស្ម័គ្រដើរតាមទ្រង់ហើយ   (ដើរតាមទ្រង់ហើយ)
    ឱព្រះយេស៊ូវអើយ    ខ្ញុំស្ម័គ្រដើរតាមទ្រង់ហើយ  
    ទ្រង់ជាសិរសានាំខ្ញុំរកត្រើយ    កាត់ព្យុ់រះងល្បួងមិនដែលរាឡើយ
    ឱ្យខ្ញុំអាចដើរតាមទ្រង់មិនល្វើយ   នាំដាក់ដល់ត្រើយឋានសួស្តី     ។

៣-    ឱព្រះយេស៊ូវអើយ    ទ្រង់ឱ្យខ្ញុំមានកម្លាំង    (ឱ្យមានកម្លាំង ) 
    ឱព្រះយេស៊ូវអើយ    ទ្រង់ឱ្យខ្ញុំមានកម្លាំង   
    ទ្រង់ជាមេទ័ពនាំមុខចូលច្បាំង    តទល់មេបាបនាមឈ្មោះសាតាំង
    បំផ្លាញក្តីស្លាប់ដ៏មានកម្លាំង        ទ្រង់នាំមុខច្បាំងទាមទារជីវិត ។

៤-    ឱព្រះយេស៊ូវអើយ    ខ្ញុំថ្វាយបង្គំតែទ្រង់    (ថ្វាយបង្គំទ្រង់ )
    ឱព្រះយេស៊ូវអើយ    ខ្ញុំថ្វាយបង្គំតែទ្រង 
    ដ៏ជាព្រះពិតជាម្ចាស់គ្រប់គ្រង    ទាំងផ្តល់ជីវិតមកឱ្យខ្ញុំផង
    លោះខ្ញុំរួចខ្លួនលាងអស់សៅហ្មង        រួចរាប់ខ្ញុំផងជាកូនស្ងួនភ្ងា  ។

៥-    ឱព្រះយេស៊ូវអើយ     ចិត្តខ្ញុំសរសើរដល់ទ្រង់     (សរសើរដល់ទ្រង់ )
    ឱព្រះយេស៊ូវអើយ   ចិត្តខ្ញុំសរសើរដល់ទ្រង់
    ព្រះពិតតែមួយព្រមថ្វាយរូបអង្គ   ឡ្រាញ់ខ្ញុំណាស់មិនឱ្យបាត់បង់
    សូមតាំងនាមទ្រង់ខ្ពស់លើសនាមផង   ហើយស៊ូប្តូរបង់ដើរតាមទ្រង់ទៅ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ស្រែក​ថ្វាយ​ព្រះ​អង្គ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 97

ព្រះ​អង្គ​អើយ​ ទ្រង់​ស្រ​ឡាញ់​យូរលង់ ទំនុក​តម្កើង # 119

ចិត្ត​ខ្ញុំ​ស្ងប់​រំងាប់ ទំនុក​តម្កើង # 163

រាល់​ពេល​រាល់​វេលា ទំនុក​តម្កើង # 170

ខ្ញុំ​ថ្វាយ​ទាំង​អស់​ដល់​ព្រះ​យេ​ស៊ូវ ទំនុក​តម្កើង # 157

ពេលដែលខ្ញុំបានសង្គ្រោះហើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 184

ហូ​សា​ណា គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 35

ទ្រង់នាំខ្ញុំខ្ខស់ឡើង ទំនុក​ខ្មែរ​បរិសុទ្ធ # 151

ព្រះគ្រីស្ទសង្គ្រោះលោក ទំនុក​ខ្មែរ​បរិសុទ្ធ # 69

ខ្ញុំចង់នៅជិតព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 213