តង្វាយខ្ញុំថ្វាយស្ម័គ្រពីចិត្ត

១- ដង្វាយខ្ញុំថ្វាយស្មគ្រ័ពីចិត្ត         ឥតមាននឹកគិតពីក្រក្រី
ថ្វាយច្រើនកើតច្រើនចំរើនវ័យ     ព្រះសព្វហឫទ័យឱ្យខ្ញុំថ្វាយ។

២- ទ្រព្យកណ្តៀរកោ កណ្តុរកាត់     ថ្វាយព្រះមិនបាត់ មិនបង់ឡើយ
ទឹកភ្លៀងធ្លាក់ចុះ ដល់ដីហើយ         ព្រះប្រទានឱ្យ កើតផ្លែផ្កា ។

៣- ខ្វល់ខ្វាយធ្វើអ្វីហួសប្រមាណ     មើលសត្វតិរឆ្ឆានព្រះរក្សា
ចំណែករូបខ្ញុំទ្រង់មេត្តា         លើសជាងបក្សាព្រះផ្គត់ផ្គង់ ។

៤- អរគុណព្រះអង្គខ្ញុំសូមថ្វាយ         ជីវិតរូបកាយថ្វាយដល់ទ្រង់
ថ្វាយស្មគ្រ័ពីចិត្តដោយស្មោះត្រង់     បម្រើព្រះអង្គរៀងរហូត ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ពួក​ទេ​វតា​ប្រ​មៀល​ថ្ម​ចេញ ទំនុក​តម្កើង # 55

ពេលពេញកំណត់ជិតមកដល់ហើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 148

ខ្ញុំ​ចូល​តាម​ទ្វារ​ព្រះ​អង្គ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 4

នោះខ្ញុំបានស្វែងរកព្រះអម្ចាស់ ទំនុក​ខ្មែរ​បរិសុទ្ធ # 193

ខ្ញុំលីឈើឆ្កាងដោយចិត្តស្មោះត្រង់ ទំនុក​ខ្មែរ​បរិសុទ្ធ # 212

ខ្ញុំ​បាន​សម្រេច​ចិត្ត ព្រះគុណព្រះអស្ចារ្យ # 19

ចូរចេញបំភ្លឺលោកិយងងឹត ទំនុក​ខ្មែរ​បរិសុទ្ធ # 173

ចូរ​រំលែក​ពេល​រាល់ថ្ងៃ ទំនុក​តម្កើង # 74

ឱ ព្រះ​អង្គ​សង្គ្រោះ​អើយ សូម​នាំ​យើង​ខ្ញុំ ទំនុក​តម្កើង # 84

សូមទ្រង់គ្រប់គ្រងលើចិត្តខ្ញុំ ទំនុក​ខ្មែរ​បរិសុទ្ធ # 220