យុវជនអើយ

១-     យុវជនអើយ    ចូរច្រៀងសប្បាយរីករាយឡើង    ព្រោះព្រះអង្គ   
       ទ្រង់បានប្រោសលោះយើងរួចហើយ     រួមកម្លាំង
       កសាងពួកជំនុំព្រះគ្រីស្ទក្រោមទង់ជ័យឈើឆ្កាង  ។

   បន្ទរ-
យុវភាពដូចជាបុប្ផា     ដូចពន្លឺរស្មីតារា
ដូចឥន្ត្រីត្រដាងស្លាប   ហោះទៅគ្រប់ទិសទី
យុវភាពដូចតូរ្យតន្ត្រី    ដូចវាយោនៃបច្ចូសកាល
ចូរយើងថ្វាយរូបកាយ   ព្រលឹងវិញ្ញាណដល់ព្រះអម្ចាស់ ។

២-    យុវជនអើយ       ចូរខំធ្វើការថ្វាយព្រះអង្គ       ដោយឧស្សាហ៍
    ចូរយើងទុក្ខចិត្តលើព្រះគ្រីស្ទទ្រង់សន្យា      ប្រទានជីវិតថ្មីថ្លៃថ្លា                   
    ជាកូនព្រះឧត្តម  ។

៣-     យុវជនអើយ       ចូរយើងអង់អាចក្លាហានឡើង      ស្វែងរកចៀម 
    បាត់បង់មកថ្វាយព្រះអម្ចាស់       ដាក់ក្នុងក្រោល 
    ផុតចោរខ្មាំងដែលប៉ងឆក់      យកជីវិតឱ្យអន្តរាយ។

៤-     យុវជនអើយ     ចូរច្រៀងសប្បាយរីករាយឡើង    ព្រោះព្រះអង្គ
    ទ្រង់នឹងយាងមកស្រង់       យើងឡើងទៅឋាន 
    បរមសុខជាមួយព្រះអង្គ      ដល់ទៅទាំងអស់កល្ប ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ន៏ ព្រះ​គ្រីស្ទ​យាង​មក​វិញ ទំនុក​តម្កើង # 64

ដូច​ជា​ពួក​ដានី​យ៉ែល ទំនុក​តម្កើង # 150

ក្ដី​ស្នេហ៍​សម្រាប់​ព្រះ​យេស៊ូវ ព្រះគុណព្រះអស្ចារ្យ # 5

ទ្រង់វិសេសណាស់ដល់ខ្ញុំ ទំនុក​ខ្មែរ​បរិសុទ្ធ # 33

ព្រះ​យេស៊ូវ​ទ្រង់​នឹង​សោយ​រាជ្យ​ពិត ទំនុក​តម្កើង # 59

សូម្បី​តែ​មួ​យ​ក៏​គ្មាន​សោះ ទំនុក​តម្កើង # 141

ព្រះ​ជាម្ចាស់ ព្រះគុណព្រះអស្ចារ្យ # 117

ទ្រង់ស៊ូលោះខ្ញុំនៅត្រង់ភ្នំកាល់វ៉ារី ទំនុក​ខ្មែរ​បរិសុទ្ធ # 53

នែ អស់​អ្នកដែល​ស្រេក​ឃ្លាន ទំនុក​តម្កើង # 70

សូមទ្រង់ឆាប់យាងមក ទំនុក​ខ្មែរ​បរិសុទ្ធ # 215