ចូររៀបផ្លូវថ្វាយព្រះអម្ចាស់

១- ចូររៀបចំ     ចូររៀបចំ    ផ្លូវឱ្យបានសមរម្យ    ទុកទទួលព្រះ
ពង្រាបដីឱ្យស្មើស្អាតស្រឡះ    ធ្វើថ្នល់ល្អល្អះ    ថ្វាយព្រះអម្ចាស់យើង
អស់ទាំងច្រកជ្រលងភ្នំ      បំពេញខ្ពស់ល្មម      បានជាផ្លូវឡើង
ដីគ្រលុកមុខយើង       លុបឱ្យស្មើឡើង      រៀបផ្លូវថ្វាយព្រះ   ។ 

២- ចូររៀបចំ     ចូររៀបចំ     ផ្លូវឱ្យបានសមរម្យ    ទុកទទួលព្រះ
ពង្រាបភ្នំឱ្យស្មើស្អាតស្រឡះ   ធ្វើថ្នល់ល្អល្អះ   ថ្វាយព្រះអម្ចាស់យើង
អស់ទាំងភ្នំតូចភ្នំធំ      បន្ទាបឱ្យល្មម     សមជាផ្លូវឡើង
ដីណាខ្ពស់មុខយើង     ឈូសឱ្យស្មើឡើង    រៀបផ្លូវថ្វាយព្រះ  ។

៣- ចូរៀបចំ      ចូររៀបចំ     ចិត្តឱ្យល្អស្អាតស្អំ    ចាំទទួលព្រះ
ចូរលះចិត្តសាហាវចោលស្រឡះ  ហើយទទួលព្រះ  ដោយដួងចិត្តសុភាព
ឈូសរំលើងចិត្តអំនួត     ដែលធ្លាប់អាងអួត     ឱ្យបានរាបទាប
អស់ទាំងរណ្តៅបាប     ត្រូវលុបឱ្យរាប     រៀបផ្លូវថ្វាយព្រះ  ។

៤- ចូរប្រែចិត្ត       ចូរប្រែចិត្ត      ឋានសួគ៌តាំងនៅជិត     ក្បែរអ្នកពិតណាស់ 
ចូរលះចោលបាបផ្លូវប្រព្រឹត្តចាស់   វិលមករកព្រះ   ដោយដួងចិត្តត្រង់ស្មោះ 
អង្វរហើយលន់តួបាប      ដោយចិត្តទន់ទាប     ចំពោះព្រះចុះ  
ជឿព្រះអង្គសង្គ្រោះ     នោះទើបបានរស់     ក្នុងនគរព្រះ   ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ទ្រង់​សង្រ្គោះ ទំនុក​តម្កើង # 57

ខ្ញុំ​​ជា​នរ​ណា ព្រះគុណព្រះអស្ចារ្យ # 28

ឱ ព្រះអង្គ​គួរ​ស្ងើច ទំនុក​តម្កើង # 137

ខ្ញុំ​ថ្វាយ​បង្គំ​ព្រះ​អង្គ ព្រះគុណព្រះអស្ចារ្យ # 24

មិន​អី​ទេ​នៅ​ក្នុង​ចិត្ត ទំនុក​តម្កើង # 168

អរព្រះ​គុណ​ព្រះ​ជាម្ចាស់ ព្រះគុណព្រះអស្ចារ្យ # 152

ចូរ​កាន់​ចិត្ត​ជឿ​ជាប់ ទំនុក​តម្កើង # 62

ខ្ញុំ​បាន​ស្អាត​ហើយ ទំនុក​តម្កើង # 139

បន្ទាល់នៃព្រះ ទំនុក​ខ្មែរ​បរិសុទ្ធ # 137

ស្រឡាញ់ហើយស្តាប់បង្គាប់ ទំនុក​ខ្មែរ​បរិសុទ្ធ # 272