តើមានអ្វីសប្បាយជាង?

១- តើមានអ្វីសប្បាយ        ជាងចិត្តដិតជាប់ព្រះគ្រីស្ទ   
អ្វីក្នុងលោកិយនេះ      មិនដែលស្កប់ចិត្តបាន   
សប្បាយហើយមានទុក្ខ       ជាគូរតាមជាប់មិនខាន
ឡើងធ្ងន់ហួសប្រមាណ       ជាទៀងលុះដល់ថ្ងៃស្លាប់ ។

២- ទ្រព្យវិសេសក្នុងលោក   មនុស្សយកទុក្ខជាអំណរ  
ស្មានថានៅជាប់ល្អ     រាល់រូបខំដេញតាមចាប់ 
ប្រមូលទុកបង្គរ           ភ្លេចគិតថាដល់ថ្ងៃស្លាប់ 
គ្មានដែលអ្នកណាក្តាប់    យកចេញពីលោកនេះបាន ។

៣- ព្រះគ្រីស្ទជាជីវិត         នាំចិត្តឱ្យបានសប្បាយ    
ទ្រង់មិនដែលគង់ឆ្ងាយ       ជួយដោះទុក្ខមិនដែលខាន 
 សប្បាយហើយឥតទុក្ខ     មានសង្ឃឹមនៅក្នុងប្រាណ
ថាថ្ងៃមួយនឹងបាន         ចេញទៅនៅឋានសួគ៌ា ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ព្រះអង្គដែលបានសង្គ្រោះរូបខ្ញុំ ទំនុក​ខ្មែរ​បរិសុទ្ធ # 288

ចូរស្រែកច្រៀងសរសើរព្រះអម្ចាស់ ទំនុក​ខ្មែរ​បរិសុទ្ធ # 2

ព្រះ​យេស៊ូវ ព្រះ​នាម​ពី​រោះ​ពិត ទំនុក​តម្កើង # 128

ចម្រៀងនៃពួកឋានសួគ៌ ទំនុក​ខ្មែរ​បរិសុទ្ធ # 34

ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​បាន​ជឿ​តាម ទំនុក​តម្កើង # 103

មិត្ត​អើយ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 85

ព្រះគ្រីស្ទជាព្រះលើទាំងអស់ ទំនុក​ខ្មែរ​បរិសុទ្ធ # 80

មានព្រះយេស៊ូវ ទំនុក​ខ្មែរ​បរិសុទ្ធ # 112

ខ្ញុំ​ឃើញព្រះយេស៊ូវជាក់ ទំនុក​ខ្មែរ​បរិសុទ្ធ # 72

សែនបីតិត្រេកអរ ទំនុក​ខ្មែរ​បរិសុទ្ធ # 249