ព្រះគ្រីស្ទជាព្រះលើទាំងអស់

១- ព្រះគ្រីស្ទជាព្រះលើទាំងអស់    គ្រប់ទាំងរបស់ទ្រង់បង្កើត
មនុស្សសត្វរុក្ខជាតិផ្កាស្រស់ឆើត      ព្រះអង្គបង្កើតពួកទេវតា ។

២- ផែនដីធំនេះមិនកើតឯង           មេឃខ្ពស់ធំធេងយ៉ាងអស្ចារ្យ  
ព្រះអង្គបង្កើតហើយថែរក្សា        ឱ្យមានចលនាចូរមើលចុះ ។
  
៣- ព្រះអង្គជាព្រះលើធម្មជាតិ         ដីទឹកភ្លើងធាតុផ្គរខ្យល់ព្យុះ 
ដែកស្ពាន់មាសប្រាក់ពេជ្រភ្លឺឆ្លុះ        ត្បូងពណ៌ចម្រុះមនុស្សច្នៃប្រើ ។

៤- ព្រះអង្គជាព្រះនៃគ្រាប់ពូជ       តិណជាតិតូចៗនិងដើមឈើ  
មានផ្លែមានផ្កាមនុស្សសត្វប្រើ     យកមកច្នៃធ្វើជាអាហារ     ។

៥-  សព្វសត្វនៅរស់ទ្រង់បង្កើត         បក្សីស្រស់ឆើតប្រើសខ្ទីងខ្លា 
រមាសរមាំងហ្វូងមច្ឆា        មនុស្សចាប់ភោក្តាបានឥតទោស ។

៦- គ្រឿងយន្តរោងចក្រគ្រឿងអាវុធ    មនុស្សធ្វើកើតសុទ្ធពីរបស់
កើតឡើងពីព្រះគ្មានចន្លោះ      ធ្វើកើតប្រើចុះដឹងគុណព្រះ ។

៧- ព្រះគ្រីស្ទជាព្រះមនុស្សលោកយើង    ស្បែកខ្មៅ ស លឿងតាមពូជសាសន៍
ឱពុកតែមួយកើតពីព្រះ          តែបាបបានឈ្នះទើបយ៉ាងហ្នឹង  ។

៨- ព្រះអង្គជាព្រះអ៊ីស្រាអែល     ជាជនជាតិដែលព្រះរើសតាំង
រៀបការសង្គ្រោះដល់ព្រលឹង    ស្រោចស្រង់មនុស្សយើងឱ្យរួចស្លាប់ ។

៩- ព្រះអង្គមិនព្រះតែបារាំង        អាមេរិកាំង  ក្លឹង្ក  អារ៉ាប់
ជាព្រះខ្មែរដែរចូរត្រង់ត្រាប់      ថាឱ្យងាយស្តាប់ព្រះគ្រប់ជន។

១០- ព្រះអង្គជាព្រះលើសទាំងព្រះ    មានតែទ្រង់ច្បាស់ពេញព្រះគុណ
រីព្រះឯទៀតឥតមានបុណ្យ    មនុស្សខំបន់ស្រន់ជួយមិនបាន   ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ពេលដែលខ្ញុំបានសង្គ្រោះហើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 184

ចូរ​ទៅ​មុខ​ ពួ​ក​គ្រីស្ទាន ទំនុក​តម្កើង # 32

សប្បាយ​ក្នុង​ព្រះ​យេស៊ូវ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 33

រាល់​ពេល​រាល់​វេលា ទំនុក​តម្កើង # 170

ព្រះអម្ចាស់មិនបំភ្លេចឡើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 106

យើង​ខ្ញុំ​កំពុង​នៅ​ចំពោះ​ព្រះ ទំនុក​ខ្មែរ​បរិសុទ្ធ # 299

សរសើរព្រះអម្ចាស់ ទំនុក​ខ្មែរ​បរិសុទ្ធ # 14

ព្រះហឫទ័យ​ស្រ​ឡាញ់ ទំនុក​តម្កើង # 14

ព្រះអង្គឃ្វាលខ្ញុំ ទំនុក​ខ្មែរ​បរិសុទ្ធ # 180

សូមចូលពឹងជ្រក ទំនុក​ខ្មែរ​បរិសុទ្ធ # 189