ចម្រៀងនៃពួកឋានសួគ៌

១- យើងជាពួកសាសន៍នៃឋានសួគ៌    (ស្ទួន )  
បាបរាប់ជាគួរ នឹងទទួលសិរីល្អ   នាឋានរុងរឿង បវរថ្កុំថ្កើង     ព្រះគ្រីស្ទទ្រង់ស្មោះសរ លះបង់ព្រះជន្ម  
យកព្រះលោហិតប្តូរ   លោះហើយនាំយើងចរទៅឋានខ្ពស់  អឺ អឺ .. អើយ។ 

២- នៅជុំវិញបល្ល័ង្គឧត្តម (ស្ទួន )យើងនឹងហែហម 
ច្រៀងថ្វាយជ័យព្រះទ្រង់យស ទ្រង់ឈ្នះមច្ចុរាជ   ហើយរស់ឡើងវិញ   ដើម្បីជួយរំដោះ  ស្រេចលើទ្រង់ហើយ
ខាងសេចក្តីសង្គ្រោះ      ដ្បិតព្រះអង្គសន្តោសដោយសាទរ    អឺ អឺ...អើយ ។ 

៣- សូរសៀងតន្ត្រីសួគ៌ប្រគុំ  (ស្ទួន ) យើងច្រៀងភិរម្យ
ទាំងយប់ថ្ងៃឥតឈប់ឈរ  ច្រៀងថាហាលេ ហាលេលូយ៉ា
សូមថ្វាយសិរីល្អ     ទាំងរាជ្យចេស្តា 
ឥតមានការផ្លាស់ប្តូរ    យើងច្រៀងថ្វាយពរស្រីសួស្តី   អឺ អឺ .. អឺយ។

4- ពេលនេះយើងខ្ញុំសូមច្រៀងថ្វាយ   (ស្ទួន) 
អង្គព្រះពណ្ណរាយ កាលយើងនៅ  ក្នុងលោកិយ   ច្រៀងសរសើរពីព្រះអង្គមានគុណ  ធ្ងន់លើសហួសនិស្ស័យ        
សូមឆាប់យាងមក  ស្រង់យើងខ្ញុំឡើងខ្មី  
យើងនឹងច្រៀងបទថ្មីថ្វាយព្រះអង្គ     អឺ អឺ .. អើយ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

មាន​ឈាម​វិសេស​ហូរ​មក​លោះ​បាប ទំនុក​តម្កើង # 45

ចូរ​ទៅ​មុខ​ ពួ​ក​គ្រីស្ទាន ទំនុក​តម្កើង # 32

ក្តី​ស្រលាញ់​ទ្រង់​សែន​ធំ​អស្ចារ្យ ព្រះគុណព្រះអស្ចារ្យ # 7

ខ្ញុំឃើញព្រះអង្គជាប់ឆ្កាង ទំនុក​ខ្មែរ​បរិសុទ្ធ # 191

អរព្រះ​គុណ​ព្រះ​ជាម្ចាស់ ព្រះគុណព្រះអស្ចារ្យ # 152

នឹមទ្រង់ងាយទេ ទំនុក​ខ្មែរ​បរិសុទ្ធ # 115

ខ្ញុំ​ចូល​តាម​ទ្វា​ព្រះ​អង្គ ព្រះគុណព្រះអស្ចារ្យ # 13

ព្រះគ្រីស្ទសង្គ្រោះលោក ទំនុក​ខ្មែរ​បរិសុទ្ធ # 69

ថ្នាក់​ខ្ពស់​ជាង ទំនុក​តម្កើង # 127

ចូរយើងទៅបេថ្លេហិម ទំនុក​ខ្មែរ​បរិសុទ្ធ # 44