ខ្ញុំ​ឃើញព្រះយេស៊ូវជាក់

១- ឃើញព្រះយេស៊ូវ                    មកប្រោសលោះ
ទ្រង់យកជាតិជាមនុស្ស               ហើយរស់ជិតរាស្ត្រទ្រង់ ។

២- ឃើញទ្រង់ប្រកាស                  ពីព្រះអង្គ
ថាព្រះចាត់មកផង              បំណងដោះលោកិយ    ។

៣- ឃើញទ្រង់ធ្វើការ                   ឫទ្ធិបារមី
មានមនុស្សប្រុសស្រី            ឃ្មាតខ្មីតាមព្រះអង្គ     ។ 

៤- តាមស្តាប់បន្ទូល                      កែតម្រង់
ទ្រង់ប្រោសអស់រោគផង        ប្រោសឃ្លង់ដេញអារក្ស  ។

៥- ឃើញទ្រង់ជាប់ឆ្កាង                 ជួសយើងជាក់
ដោយព្រះទ័យស្មោះស្មគ្រ័            ឱ្យថួននឹងបាបយើង    ។ 

៦- ឃើញទ្រង់សុគត                     រួចរស់ឡើង
ព្រះបិតាដំកើង        ទ្រង់ឡើងអស់កល្បអើយ។ 

៧- ខ្ញុំ ជាមនុស្សបាប                   ឃើញទ្រង់ហើយ
ជឿជាក់មិនកន្តើយ             ទ្រង់ហើយជាព្រះពិត ។

៨- ទ្រង់ឱ្យបន្ទូល                       នៃជីវិត
ហើយលោមកំសាន្តចិត្ត     ខ្ញុំ    សូមតាមព្រះអង្គ   ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

មិន​អី​ទេ​នៅ​ក្នុង​ចិត្ត ទំនុក​តម្កើង # 168

ចម្រៀងឆ្នាំថ្មី ទំនុក​ខ្មែរ​បរិសុទ្ធ # 287

ជ័យជំនះលើអារក្ស ទំនុក​ខ្មែរ​បរិសុទ្ធ # 239

ព្រះ​អង្គ​ជា​ទី​ពឹង​ជ្រក​នៃ​យើង​ខ្ញុំ​ហើយ ទំនុក​តម្កើង # 86

ខ្ញុំចង់បានចិត្តស្ងប់ ទំនុក​ខ្មែរ​បរិសុទ្ធ # 217

ខ្ញុំបានស្អាតក្នុងព្រះលោហិតទ្រង់ ទំនុក​ខ្មែរ​បរិសុទ្ធ # 266

ពេល​ខ្ញុំ​មើល​ភាព​បរិសុទ្ធនៃ​ទ្រង់​ឃើញ ព្រះគុណព្រះអស្ចារ្យ # 92

ខ្ញុំវិលមកវិញ ទំនុក​ខ្មែរ​បរិសុទ្ធ # 201

យប់​ដ៏​សុខ​សាន្ត ព្រះគុណព្រះអស្ចារ្យ # 132

រាត្រីណូអែល ទំនុក​ខ្មែរ​បរិសុទ្ធ # 42