ព្រះអង្គដែលបានសង្គ្រោះរូបខ្ញុំ

១- សូមថ្វាយបង្គំ     ហា ហា ហាលេលូយ៉ា    ដល់ព្រះឧត្តមខ្ពស់ផុតលោកា
ដែលបានសង្គ្រោះរូបខ្ញុំនេះណា        ឱ្យរួចពីអំពើបាបគ្រប់គ្រា
ទ្រង់ប្រោសមេត្តាករុណាដល់ខ្ញុំ  ។           ហា ហា ហាលេលូយ៉ា ស្ទួន

២- បានរួចពីទុក្ខ    ហា ហា ហាលេលូយ៉ា    បានជួបក្តីសុខក្នុងរាជ្យឧត្តម
ព្រះអង្គសោយរាជ្យនៅក្នុងចិត្តខ្ញុំ        មានតែព្រះអង្គជាម្លប់ដ៏ធំ
សង្គ្រោះរូបខ្ញុំរួចពីបាបកម្ម  ។          ហា ហា ហាលេលូយ៉ា    ស្ទួន

៣- សូមថ្វាយជីវិត     ហា ហា ហាលេលូយ៉ា    សាច់ឈាមកាយចិត្តដល់ព្រះបិតា
សូមជួយកំចាត់សាតាំងចោរមារ        ឱ្យវិនាសអន្តរធានគ្រប់គ្នា
កុំឱ្យវាល្បួងដួងចិត្តខ្ញុំបាន  ។          ហា ហា ហាលេលូយ៉ា    ស្ទួន

៤- អរគុណព្រះអង្គ       ហា ហា ហាលេលូយ៉ា    ដែលបានតម្រង់បង្ហាញរូបខ្ញុំ
បានជួបភាពពិតក្នុងរាជ្យឧត្តម        ខ្ញុំច្រៀងសរសើរហើយថ្វាយបង្គំ
ក្នុងព្រះបរមនាមព្រះយេស៊ូវគ្រីស្ទ   ។          ហា ហា ហាលេលូយ៉ា    ស្ទួន

បញ្ចប់:  ហា ហា ហាលេលូយ៉ា    ហា ហា ហាលេលូយ៉ា    ស្ទួន


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ទ្រង់​ស្មោះ​ត្រង់​យ៉ាង​ក្រៃ​លេង ទំនុក​តម្កើង # 81

ព្រះវិញ្ញាណនៃសេចក្តីពិត ទំនុក​ខ្មែរ​បរិសុទ្ធ # 82

ពេលទ្រង់តាំងរាជ្យ ទំនុក​ខ្មែរ​បរិសុទ្ធ # 77

ព្រះ​យើង​ធំ​មហិមា ព្រះគុណព្រះអស្ចារ្យ # 100

ចូរយើងច្រៀងសរសើរ ទំនុក​ខ្មែរ​បរិសុទ្ធ # 9

ព្រះ​អង្គ​លោះ​ខ្ញុំ​ហើយ ទំនុក​តម្កើង # 98

ព្រះ​អង្គ​អើយ​ ទ្រង់​ស្រ​ឡាញ់​យូរលង់ ទំនុក​តម្កើង # 119

ពិភព​ផែន​ដី​ចូរ​ស្រែក​ច្រៀង​ឡើង គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 50

ចម្រៀង​លា​គ្នា ទំនុក​ខ្មែរ​បរិសុទ្ធ # 304

រាល់​ពេល​រាល់​វេលា ទំនុក​តម្កើង # 170