ខ្ញុំបានស្អាតក្នុងព្រះលោហិតទ្រង់

១- ព្រះលោហិតទ្រង់     ខ្ញុំមុជជម្រះសៅហ្មង
ដោយបាបធ្ងន់ផង     មានតមកពីដូនតា
ខ្ញុំលាងជម្រះ      ឱ្យស្អាតក្នុងលោហិតទ្រង់
បរិសុទ្ធឥតហ្មង     ហូរធ្លាក់នៅគាល់កូថា
ពីលើឈើឆ្កាង     ដោយទ្រង់បូជា
ថ្វាយព្រះជន្មា     ព្រោះខ្ញុំធ្វើខុស។

២- ខ្ញុំមុជប្រញាប់     ឱ្យស្លាប់និស្ស័យសាច់ឈាម
សម្រេចដើរតាម     ផ្លូវទ្រង់រៀបហើយឥតខ្ចោះ
មុជហើយកប់បាប     ឱ្យក្រាបដោយឫទ្ធិទ្រង់ភ្លាម
ដោយការព្យាយាម     ធ្វើតាមតែទ្រង់ទាំងអស់
រំពឹងមើលខ្លួន     ឱ្យបានឥតទាស់
សង្ឃឹមថ្ងៃនោះ     ចូលឋានបរិសុទ្ធ ។ 

៣- ខ្ញុំអរព្រះគុណ     ចំពោះសេចក្តីមេត្តា
ជួយខ្ញុំអស្ចារ្យ     ដោយព្រះហឫទ័យអត់ធ្មត់
ព្រះគុណនៃទ្រង់     សែនធ្ងន់អីខ្លាំងម៉្លេះណា
ប្រោសខ្ញុំឱ្យជា     ឱ្យភ្លឺយល់ក្តីបរិសុទ្ធ
ខ្ញុំនៅលោកិយ    ខ្សោយជាបំផុត
ជួយខ្ញុំក្រែងភ្លាត់     ធ្លាក់ក្នុងសាច់ឈាម ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

អរព្រះគុណ ទំនុក​ខ្មែរ​បរិសុទ្ធ # 22

ខ្ញុំ​អាច​ច្រៀង​ពី​ក្ដី​ស្នេហ៍​ទ្រង់​រហូត គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 49

មាន​ចេស្ដា​នៅ​ក្នុង​ឈាម ទំនុក​តម្កើង # 50

ខ្ញុំចង់តែថ្លែងពីនាមទ្រង់ ទំនុក​ខ្មែរ​បរិសុទ្ធ # 203

មាន​ពរ​ហើយ ចំ​ណង​ដែល​ចង​ចិត្ត ទំនុក​តម្កើង # 31

ខ្ញុំ​ត្រូវ​តែ​ទូល​ប្រាប់​ថ្វាយ​ដល់​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 76

ទីណាមានព្រះយេស៊ូវគង់នៅ ទំនុក​ខ្មែរ​បរិសុទ្ធ # 114

ឱ ព្រះអង្គ​គួរ​ស្ងើច ទំនុក​តម្កើង # 137

ខ្ញុំ​បាន​ស្អាត​ហើយ ទំនុក​តម្កើង # 139

ថ្ងៃ​នោះ ព្រះគុណព្រះអស្ចារ្យ # 77