ខ្ញុំចង់បានចិត្តស្ងប់

១- ព្រះយេស៊ូវអើយខ្ញុំចង់បានចិត្តស្ងប់      ចិត្តចាស់ធុញថប់វក់វីដូចរលក  
ផាយផាត់ដោយព្យុះកំណាចកំពុងបក់បោក   ជាចិត្តភ្នកចង់តែបានក្តីវិនាស   
តើឱ្យខ្ញុំស្ងប់ចិត្តម្តេចបាន      ទោះខ្ញុំមានទ្រព្យធនពោរពាស 
មិនដែលស្កប់នឹងត្បូងប្រាក់មាស  តែអម្ចាស់អាចឱ្យខ្ញុំស្ងប់បាន ។

២- មានតែទ្រង់ហើយដែលជាម្ចាស់ចិត្តខ្ញុំ      ផ្តល់ក្តីសុខុមឱ្យស្ងប់លើសប្រមាណ
មានសន្តិភាពក្នុងទ្រង់ដែលអាចប្រទាន      ឱ្យខ្ញុំបានទទួលនូវចិត្តមួយថ្មី
ចិត្តក្នុងទ្រង់ជាចិត្តស្ងប់ពិត      នៅថេរឋិតមិនដូចលោកិយ
សូមប្រទានដោយប្រោសប្រណី   ក្រែងលោកិយយកឈ្នះលើខ្ញុំបាន ។

៣- ទ្រង់ជាអម្ចាស់នៃសន្តិភាពពិត  កាលគង់ក្នុងចិត្តនោះបានស្ងប់ស្រាកស្រាន្ត
សូមដកចិត្តធំចិត្តលោភអួតអាងចង់បាន  ហើយប្រទានជាចិត្តពេញដោយមេត្រី
ព្រះអម្ចាស់អើយសូមសណ្ឋិត     គង់ក្នុងចិត្តឱ្យមានភក្តី
ឱ្យខ្ញុំស្ងប់ផុតចិត្តអប្រិយ           ផ្តល់ចិត្តថ្មីដែលមកពីព្រះអង្គ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

នោះខ្ញុំបានស្វែងរកព្រះអម្ចាស់ ទំនុក​ខ្មែរ​បរិសុទ្ធ # 193

ចម្រៀង​នាង​មា៉​រីយា៉ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 56

ព្រះអង្គឃ្វាលខ្ញុំ ទំនុក​ខ្មែរ​បរិសុទ្ធ # 180

មាន​ឈើ​ឆ្កាង​ដ៏គួរ​ស្បើម ទំនុក​តម្កើង # 42

ខ្ញុំ​នៅ​ព្រះ​ហស្ថ​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 172

អ្នក​នឹង​មាន​ចិត្ត​អរ​ណាស់ ទំនុក​តម្កើង # 132

យើងជួបជុំគ្នា ទំនុក​ខ្មែរ​បរិសុទ្ធ # 255

ឥឡូវខ្ញុំបានដឹងជាក់ហើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 252

ចូរ​ទៅ​មុខ​ ពួ​ក​គ្រីស្ទាន ទំនុក​តម្កើង # 32

ព្រះហស្តព្រះគ្រីស្ទ ទំនុក​ខ្មែរ​បរិសុទ្ធ # 94