ជ័យជំនះលើអារក្ស

១- អារក្សសាតាំងខ្មាំងព្រះតាំងពីយូរ        ព្រះយេស៊ូវទ្រង់មានជ័យជំនះ
ប្រុងប្រយ័ត្ន        ប្រឹងតស៊ូឱ្យបានឈ្នះ      កុំឱ្យវាមានឱកាស
វាធ្វើទុក្ខណាស់  កូនព្រះណាខ្សោយ   ។

២- វាជានាគ      ជាមេវិញ្ញាណអាក្រក់      វាកុហក   ឆបោកលោមឱ្យធ្លោយ
នាមយេស៊ូវ    ឮភ្លាមអារក្សត្រូវថយ      ទ្រង់ឈ្នះបណ្តេញមិនឱ្យ
ជាន់ឋានសួគ៌ឡើយ    បោះមកផែនដី  ។ 

បន្ទរ-
ព្រះនាមព្រះយេស៊ូវ  ជាព្រះនាម  មានចេស្តាល្បី  ផ្ចាញ់អារក្ស
ដែលជាចៅហ្វាយលោកិយ      ទ្រង់នឹងធ្វីទោសធ្ងន់ក្រៃ
ជាប់ច្រវាក់ហើយ         ធ្លាក់នរកទៀត   ។


៣- សព្វថ្ងៃនេះ       វាក្រវែលដូចជាសិង្ហ       តែទ្រង់ដឹង  ត្រូវពឹងទ្រង់កុំឃ្លាត
បើប្រហែស      នោះវាលៃលករកស្នៀត      តែវាមិនឈ្នះទ្រង់ទៀត
ទ្រង់គង់នៅបៀត   ជាន់ក្បាលវាជាប់ (ច្រៀងបញ្ចប់បថែម ) ព្រះយេស៊ូវ​ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

យើងជាពន្លឺលោកិយ ទំនុក​ខ្មែរ​បរិសុទ្ធ # 176

ទ្រង់ជាព្រះពិតតែមួយព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 6

អំណរ​ដល់​លោក ព្រះគុណព្រះអស្ចារ្យ # 155

រកគ្មានដូចទ្រង់ ទំនុក​ខ្មែរ​បរិសុទ្ធ # 36

ខ្ញុំ​បាន​សម្រេច​ចិត្ត ព្រះគុណព្រះអស្ចារ្យ # 19

ក្ដី​ស្នេហ៍ទ្រង់​គ្រប់​គ្រាន់ ព្រះគុណព្រះអស្ចារ្យ # 8

ឈាម​នោះ​ឧ​ត្ដម​វិសេស ទំនុក​តម្កើង # 49

ទ្រង់វិសេសណាស់ដល់ខ្ញុំ ទំនុក​ខ្មែរ​បរិសុទ្ធ # 33

ក្នុង​ពេល​ទ្រង់ ព្រះគុណព្រះអស្ចារ្យ # 11

ចម្រៀងស្រីសាសន៍សាម៉ារី ទំនុក​ខ្មែរ​បរិសុទ្ធ # 103