ខ្ញុំវិលមកវិញ

១-        ខ្ញុំបានឃ្លាតឆ្ងាយពីព្រះអង្គទៅ   ចិត្តណាយហ្មងសៅ  ដោយសេចក្តីល្បួងឆបោក               
    ដាច់ចេញពីទ្រង់   កំព្រាទុក្ខសោក   អស់ក្តីសង្ឃឺមពឹងជ្រក   ឃើញតែវិបត្តិ។

២-    ការល្បួងលួងលោមរបស់លោកិយ    ខ្លាំងក្លាពេកក្រៃទាញ     នាំឱ្យខ្ញុំខកចិត្ត
    បើគ្មានទ្រង់ទេ   វរដល់ខ្ញុំពិត    តែទ្រង់ខ្សឹបដាស់តឿនចិត្ត    ឱ្យបែរមកវិញ  ។

៣-    ព្រះអម្ចាស់អើយពេលនេះខ្ញុំក្រាប  ព្រោះខ្ញុំមានបាបដោយសារ  បោះបង់ព្រះចេញ
    សូមប្រោសចិត្តរឹង  ឱ្យព្រមចុះចាញ់  ប្រទានសេចក្តីស្រឡាញ់  ស្មោះជាដរាប។

៤-    ខ្ញុំវិលមកវិញដោយចិត្តស្មោះស    សូមផ្តល់អំណរ   កម្លាំងនិងចិត្តទន់ទាប         
       ខ្ញុំវិលរកព្រះ   យកឈ្នះផ្លូវបាប  សូមចូលលន់តួឱនក្រាប   នៅទៀបឈើឆ្កាង ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ហូ​សា​ណា គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 35

កុំ​ខ្លាច​អី​ខ្ញុំ​នាំដំ​ណឹង​ល្អ ព្រះគុណព្រះអស្ចារ្យ # 10

ព្រះគ្រីស្ទសង្គ្រោះលោក ទំនុក​ខ្មែរ​បរិសុទ្ធ # 69

ការ​សង្គ្រោះ​កើត​ឡើង​ពី​កូន​ចៀម គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 40

សព្វគុណនៃព្រះយេស៊ូវគ្រីស្ទ ទំនុក​ខ្មែរ​បរិសុទ្ធ # 93

ចូរយើងប្រញាប់ ទំនុក​ខ្មែរ​បរិសុទ្ធ # 171

នៅត្រង់ឈើឆ្កាង ទំនុក​ខ្មែរ​បរិសុទ្ធ # 49

ព្រះ​​យេស៊ូវ​ទ្រង់​ប្រោស​យើង​ហើយ ទំនុក​តម្កើង # 12

ត្រង់​កាល់​វ៉ារី ទំនុក​តម្កើង # 44

ដូច​សត្វ​ក្ដាន់ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 64