ថ្ងៃទ្រង់រស់វិញ

១- ថ្ងៃសុក្រជាថ្ងៃទ្រង់សុគត       សពទ្រង់ត្រូវទុក្ខក្នុងផ្នូរ      ពួកសិស្សកើតទុក្ខ 
នាំគ្នាយំថ្ងូរ     ដ្បិតព្រះដ៏មានពរទ្រង់ត្រូវគេធ្វើគុត     ផុតរលត់ក្នុងក្តីសង្ឃឹម 
ថានឹងគ្មានអ្នកទីពឹង       ពួកមេសាសនា     ចាប់ថ្នាក់ប្រកាន់ខឹង     
ថាទ្រង់តាំងខ្លួនឡើង     ជាព្រះរាជបុត្រនៃម្ចាស់ឋានសួគ៌ ។

២- ថ្ងៃអាទិត្យព្រឹកជាថ្ងៃអស្ចារ្យ     ទេវតាលេចមកឯផ្នូរ     ពួកយាមភ័យស្លុត  
ដួលទាំងជំហរ    នុ៎ទេវតាបើកផ្នូរ   ថ្វាយព្រះអម្ចាស់ថ្លៃ   
ទ្រង់រស់វិញ    មានជោគជ័យ    ឥតមានអ្វីឃាត់ទ្រង់បាន    
ក្តីស្លាប់ចុះចាញ់   ដោយព្រោះ ទ្រង់ប្តូរប្រាណ   
ខំយកជ័យត្រាបាន   សំរាប់សង្គ្រោះដល់យើងគ្រប់គ្នា។

៣- ដូច្នេះយើងអាចចូលមកឯទ្រង់      ព្រះគ្រីស្ទទ្រង់មានមេត្តា    
ទ្រង់ស្លាប់ជំនួស អស់មនុស្សគ្រប់គ្នា       បីថ្ងៃរស់ហើយណា     
ចូរយើងទទួលទ្រង់   កុំបង្អង់     នាំខកខាន   ទ្រង់ប្រទានជីវិតអស់កល្ប  
ទ្រង់គឺជាម្ចាស់  ហើយក៏ជាសិរសារ  
ដែលនាំយើងគ្រប់គ្នា    ឡើងទៅនៅជាមួយនឹងព្រះអង្គ  ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

យើងជួបជុំគ្នា ទំនុក​ខ្មែរ​បរិសុទ្ធ # 254

ខ្ញុំ​ពឹង​ព្រះ​បន្ទូល​សន្យា​នៃ​ព្រះ ទំនុក​តម្កើង # 88

ពីព្រោះព្រះអម្ចាស់យើងទ្រង់ល្អ ទំនុក​ខ្មែរ​បរិសុទ្ធ # 23

តើអ្នកណាដឹងពេល? ទំនុក​ខ្មែរ​បរិសុទ្ធ # 146

ទ្រង់វិសេសណាស់ដល់ខ្ញុំ ទំនុក​ខ្មែរ​បរិសុទ្ធ # 33

ទ្រង់រស់នៅសព្វថ្ងៃ ទំនុក​ខ្មែរ​បរិសុទ្ធ # 59

ពន្លឺ​នៃ​ស្ថាន​សួគ៌ ទំនុក​តម្កើង # 99

ព្រះអង្គជាអ្នកគង្វាលខ្ញុំ ទំនុក​ខ្មែរ​បរិសុទ្ធ # 181

ព្រះ​យេស៊ូវ​ប្រោស​យើង​ហើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 290

តើ​អ្នក​ចង់​បាន​ជា ទំនុក​តម្កើង # 94