ទ្រង់វិសេសណាស់ដល់ខ្ញុំ

១-   ព្រះអម្ចាស់ទ្រង់វិសេសណាស់ដល់ខ្ញុំ           គ្មានអ្វីធំដែលឱ្យខ្ញុំទុកស្មើព្រះអង្គ
ទ្រង់ស្រឡាញ់ហើយលោះខ្ញុំពីទោសផង      ក៏បានសងដោយព្រះលោហិតដ៏បរិសុទ្ធ។

២- ព្រះអង្គទ្រង់មានព្រះគុណយ៉ាងវិសេស    ខ្លាំងដល់ម៉្លេះគឺទ្រង់លះមកសុគត
ប្រោសជីវិតខ្ញុំត្រូវស្លាប់ឱ្យរួចផុត            ញែកបរិសុទ្ធទាំងរក្សាមិនឱ្យមានហ្មង ។ 

៣- ទ្រង់មិនដែលប្រកាន់ទោសពេលខ្ញុំខុស      ជ្រុលលើសលោះដល់ដួលចុះឥតប៉ុនប៉ង
តែងនៅអែបលូកហត្ថាលើកត្រកង          គ្មានមិត្តផងដែលវិសេសដូចជាទ្រង់ឡើយ។

៤- បន្ទូលទ្រង់ផ្អែមពិរោះដល់ខ្ញុំណាស់             សន្យាច្បាស់បើខ្ញុំលុះតាមទ្រង់ហើយ
តាំងខ្ញុំឱ្យបានឡើងជាកូនព្រះអើយ        មិនគួរឡើយតែព្រះអង្គទ្រង់ប្រោសមេត្តា។

៥- អើព្រះគ្រីស្ទវិសេសម៉្លេះដល់ខ្ញុំ             គឺជាភ្នំកំផែងជុំរាំងការពារ
ព្រះគុណទ្រង់វិសេសហួសខ្ញុំពណ៌នា      ព្រះអង្គជាម្ចាស់ហើយតួសេចក្តីស្រឡាញ់៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

សូម​ទ្រង់​ដាស់តឿន ទំនុក​តម្កើង # 124

មាន​ឈើ​ឆ្កាង​ដ៏គួរ​ស្បើម ទំនុក​តម្កើង # 42

គួសេរសើរទ្រង់ដោយលោតកញ្ឆោង ទំនុក​ខ្មែរ​បរិសុទ្ធ # 298

ព្រះអង្គអើយខ្ញុំសូមក្រាប ទំនុក​ខ្មែរ​បរិសុទ្ធ # 200

ពេល​ខ្ញុំ​មើល​ភាព​បរិសុទ្ធនៃ​ទ្រង់​ឃើញ ព្រះគុណព្រះអស្ចារ្យ # 92

ព្រះ​គ្រីស្ទ​ជា​ម្ចាស់​ខ្ញុំ​អើយ ទំនុក​តម្កើង # 25

សប្បាយក្នុងព្រះ ទំនុក​ខ្មែរ​បរិសុទ្ធ # 243

ទ្រង់លោះខ្ញុំរួចពីបណ្តាសា ទំនុក​ខ្មែរ​បរិសុទ្ធ # 230

ការ​សង្គ្រោះ​កើត​ឡើង​ពី​កូន​ចៀម គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 40

ព្រះ​អង្គ​សង្គ្រោះ​នៃ​ឯង​ទ្រង់​យាង​មក ទំនុក​តម្កើង # 61