ទ្រង់រស់នៅសព្វថ្ងៃ

១-     ខ្ញុំដឹងថាព្រះសង្គ្រោះ             មានព្រះជន្មរស់    ទ្រង់រស់សព្វថ្ងៃ
         នៅថ្ងៃអាទិត្យ      ជាថ្ងៃទីបី      ពួកសិស្សស្រីៗ    ទៅផ្នូរទាំងព្រឹក
         គេរកសព្វព្រះអង្គមិនឃើញ              (គេរកសព្វព្រះអង្គមិនឃើញ) 
         មានចិត្តឆ្ងល់ពីភាល់ពន្លឹក                  (មានចិត្តឆ្ងល់ពីភាល់ពន្លឹក)
         ស្រាប់តែឮទេវតារំឭក                     (ស្រាប់តែឮទេវតារំឭក)   
        ថាព្រឹកនេះឯងរស់វិញ  ។

២-     ខ្ញុំដឹងថាព្រះសង្គ្រោះ               មានព្រះជន្មរស់         ទ្រង់រស់សព្វថ្ងៃ
    ម្តងនោះថូម៉ាស់មានចិត្តនឹកម៉ៃ      ស្មានថាទ្រង់ក្ស័យ ក្លាយជាខ្មោចហើយ
         មានភស្តុតាងអះអាងយ៉ាងច្បាស់       (មានភស្តុតាងអះអាងយ៉ាងច្បាស់)
         ថាព្រះគ្រីស្ទមិនមែនខ្មោចឡើយ        (ថាព្រះគ្រីស្ទមិនមែនខ្មោចឡើយ)
         ថូម៉ាស់ស្ទាបរបួសទ្រង់ហើយ            (ថូម៉ាស់ស្ទាបរបួសទ្រង់ហើយ)
         ទើបព្រមឆ្លើយថាទ្រង់រស់ពិត   ។

៣-     ខ្ញុំដឹងថាព្រះសង្គ្រោះ          មានព្រះជន្មរស់        ទ្រង់រស់សព្វថ្ងៃ
    មានមនុសស្សច្រើនណាស់     មន្ទិលសង្ស័យ ថាព្រះម្ចាស់ថ្លៃ មិនរស់វិញឡើយ
         ទ្រង់លេចមកឯពួកសាវក    (ទ្រង់លេចមកឯពួកសាវក)
         ឱ្យឃើញជាក់ផ្ទាល់នឹងភ្នែកហើយ     (ឱ្យឃើញជាក់ផ្ទាល់នឹងភ្នែកហើយ)
         គេលែងភ័យ  លងខ្លាច លែងល្វើយ   (គេលែងភ័យ លងខ្លាច លែងល្វើយ)     
    ដ្បិតដឹងហើយថាទ្រង់រស់ពិត    ។ 

៤-    ខ្ញុំដឹងថាព្រះសង្គ្រោះ        មានព្រះជន្មរស់    ទ្រង់រស់សព្វថ្ងៃ
    មនុស្សរាប់លាននាក់   ធ្វើជាសាក្សី  ប្រាប់ដល់លោកិយ  ថាទ្រង់រស់ពិត
    អស់អ្នកណាដែលជឿព្រះអង្គ    (អស់អ្នកណាដែលជឿព្រះអង្គ)
    វិញ្ញាណទ្រង់មកគង់សណ្ឋិត    (វិព្លាណទ្រង់មកគង់សណ្ឋិត)
    ទ្រង់ប្រោសប្រទានជីវិត        (ទ្រង់ប្រោសប្រទានជីវិត)
    រស់ថេរឋិតក្សេមក្សាន្តអស់កល្ប  ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

មាន​តែ​ព្រះ​វិញ្ញាណ​ដ៏បរិសុទ្ធ ទំនុក​តម្កើង # 66

កាល​ខ្ញុំ​នឹក​ពី​ឈើ​ឆ្កាង​អស្ចារ្យ ទំនុក​តម្កើង # 48

មក ព្រះគុណព្រះអស្ចារ្យ # 121

ទ្រង់​ធំ​ណាស់​ណា គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 70

ព្រះ​រាជ្យ​បុត្រា​ទ្រង់​យាង​ទៅ​ច្បាំង ទំនុក​តម្កើង # 28

ចូរយើងទទួលដោយរំឭក ទំនុក​ខ្មែរ​បរិសុទ្ធ # 265

សូម​បើក​ឲ្យ​បុត្រា​ប្រោស​ប្រ​ទាន គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 96

ម្ចាស់​ផែន​ដី ព្រះគុណព្រះអស្ចារ្យ # 125

មិត្តអើយក្រោកឡើងពីព្រលឹម ទំនុក​ខ្មែរ​បរិសុទ្ធ # 178

ឱ ព្រះ​វិញ្ញាណ សូម​សណ្ឋិត​នៅ​ចិត្ត​ខ្ញុំ ទំនុក​តម្កើង # 72