ណូអែលបរិសុទ្ធ

១-      ណូអែលរាត្រីនេះ       ជាណូអែលបរិសុទ្ធ           (ណូអែលបរិសុទ្ធ)
          ណូអែលមុនបំផុត          កើតនៅពេលយប់រងា          (នៅពេលយប់រងារ)
         ពួកគង្វាលចៀម            ខ្លះយាមខ្លះដេកនិទ្ទ្រា         (មែនហើយ)
         ស្រាប់តែទេវតា            លេចឡើងរំពងអាកាស    ។ 

២-     អូណែលរាត្រីនេះ        ជាណូអែលបរិសុទ្ធ          (ណូអែលបរិសុទ្ធ)
          បុត្រសន្តិវិសុទ្ធ            ច្បុតចុះចាកឋានសួគ៌ា           (ចុះចាកឋានសួគ៌ា)
          មកយកកំណើត          ជាបុត្រមនុស្សនាលោកា       (មែនហើយ)
          ប្រសូតមកជា             ស្តេចលើសាសន៍អ៊ីស្រាអែល  ។ 

៣-     ណូអែលរាត្រីនេះ        ជាណូអែលបរិសុទ្ធ             (ណូអែលបរិសុទ្ធ)
          ព្រះយេស៊ូវព្រះបុត្រ      គង់នៅជិតយើងបង្កើយ            (គង់ជិតយើងបង្កើយ)
          ទ្រង់មកសង្គ្រាះ             រំដោះយើងពីបាបហើយ       (មែនហើយ)
          កុំបង្អង់ឡើយ              មិត្តអើយទទួលទ្រង់ចុះ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ខ្ញុំចង់ធ្វើជាគ្រីស្ទាន ទំនុក​ខ្មែរ​បរិសុទ្ធ # 190

ទ្រង់ខំតាមរកខ្ញុំ ទំនុក​ខ្មែរ​បរិសុទ្ធ # 48

គ្រប់​ពេល​ខ្ញុំ​អធិ​ស្ឋាន គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 55

បិតា​នៃ​មនុស្ស​លោក គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 73

ខ្ញុំមើលឃើញឋានឧត្តម ទំនុក​ខ្មែរ​បរិសុទ្ធ # 274

ជួបព្រះជារៀងរហូត ទំនុក​ខ្មែរ​បរិសុទ្ធ # 150

ព្រះ​អង្គ​អាច​សង្គ្រោះ​ឲ្យ​រួច ទំនុក​តម្កើង # 93

ពេលពេញកំណត់ជិតមកដល់ហើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 148

គង្វាល​នៃ​ដួង​ចិត្ត គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 53

ដោយព្រះហឫទ័យស្នេហ៍ ទំនុក​ខ្មែរ​បរិសុទ្ធ # 4