១. ព្រះដ៏គង់នៅ អស់កល្បជានិច្ច នាមល្បី
គឺអម្ចាស់ថ្លៃ ព្រះបិតាព្រះរាជបុត្រា
អង្គព្រះវិញ្ញាណ ទាំងបីជាអង្គបរិសុទ្ធ
ព្រះទ័យមោះមុត ស្នេហ៍យើងឥតអ្វីផ្ទឹមបាន។
២. ព្រះវរបិតា ដែលគង់នៅនាសួគ៌ឋាន
ទ្រង់បានប្រទាន នូវអង្គព្រះរាជបុត្រា
ដោយព្រោះស្រឡាញ់ មនុស្សលោកគ្មានទីបំផុត
ទ្រង់ចាត់រាជបុត្រ ឱ្យមកដោះមនុស្សគ្រប់គ្នា។
៣. ព្រះយេស៊ូវគ្រីស្ទ ជាអង្គព្រះរាជបុត្រ
មកក្នុងលោកា ប្រោសមនុស្សឱ្យរួចពីស្លាប់
អ្នកណាជឿទ្រង់ រួចទោសហើយក៏មានច្បាប់
ដ្បិតព្រះទ្រង់រាប់ អាចចូលដល់ឋានបិតា ។
៤. រីព្រះវិញ្ញាណ ទ្រង់សោតក៏មានកិច្ចការ
ជួយមនុស្សគ្រប់គ្នា ឱ្យស្គាល់ដល់ព្រះរាជបុត្រ
បណ្តេញអារក្ស មេបាបឱ្យវាចេញផុត
ជួយនាំយើងរត់ ជៀសឆ្ងាយពីផ្លូវសាច់ឈាម។
៥. យើងមានចិត្តស្ងប់ នៅពេលទ្រង់ប្រោសយើងភ្លាម
មិននៅទីមទាម នាំគ្នាដើរតាមទ្រង់ទៅ
ទ្រង់យាងនាំមុខ ឱ្យយើងបានដើរត្រង់ផ្លូវ
ការពារសត្រូវ ខ្លាចក្រែងឆក់យកបាត់បង់ ។
៦. ចូរយើងស្រែកច្រៀង សរសើរព្រះដោយស្មោះត្រង់
នាំដង្វាយផង យកមកដាក់លើអាសនា
មានចិត្តខ្ទេចខ្ទាំ លើកថ្វាយសូមទ្រង់មេត្តា
លុបលាងទោសា តាមក្តីមេត្តាប្រោសលោះ ៕