ពេលពេញកំណត់ជិតមកដល់ហើយ

១- ពេលណាព្រះគ្រីស្ទមកវិញ         ឱបងប្អូនអើយ   នៅក្នុងពពក        ស្ទួន
     ពួកបរិសុទ្ធហែហមទ្រង់មក        ឱបងប្អូនអើយ ពេញសិរីល្អ
     ចូរយើងទទួលទ្រង់ចុះ            ឱបងប្អូនអើយ ដោយចិត្តស្មោះសរ។ 

២- ទ្រង់ពិតជាយាងមកវិញ        ឱបងប្អូនអើយ ឱ្យយើងត្រេកអរ     ស្ទួន
      មកគ្រងរាជ្យលើនគរ               ឱបងប្អូនអើយ រួចតាំងយើងឡើង
      ចូរយើងជឿដល់ទ្រង់ចុះ              ឱបងប្អូនអើយ នុ៎បាះនថ្កុំថ្កើង  ។ 

៣- ទ្រង់ជិតយាងមកវិញហើយ          ឱបងប្អូនអើយ ខំតាំងចិត្តឡើង       ស្ទួន
      ញែកខ្លួនតាមច្បាប់ម្ចាស់យើង       ឱបងប្អូនអើយ ឱ្យបានបរិសុទ្ធ
      ចូរយើងរងចាំទ្រង់ចុះ                 ឱបងប្អូនអើយ ទ្រង់លើកយើងផុត៕ 

៤- ពេលណាទ្រង់យាងមកដល់          ឱបងប្អូនអើយ ពួកខ្មាំងភ័យស្លុត         ស្ទួន
     រត់ពួនខ្មាស់ពួកបរិសុទ្ធ                ឱបងប្អូនអើយ ព្រោះភាពឧត្តម 
     ចូរយើងមានសង្ឃឹមចុះ               ឱបងប្អូនអើយ ដោយចិត្តមុតមាំ។ 

៥- ទ្រង់មុខជាតាំងយើងឡើង          ឱបងប្អូនអើយ ក្នុងរាជ្យសុខុម       ស្ទួន
     រាជ្យទ្រង់ខ្ពង់ខ្ពស់ឧត្តម                ឱបងប្អូនអើយ ឋិតថេរយូរលង់
     ចូរយើងរីករាយចិត្តចុះ               ឱបងប្អូនអើយ េលីកសរសើរទ្រង់៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត