ជួបព្រះជារៀងរហូត

១- អាយុរបស់មនុស្សលើកលោកា        ថ្លៃជាងបុប្ផានៅតាមទីវាល
ពេលព្រឹកផ្ការីកល្អស្រស់ត្រកាល       លុះពេលរសៀលផ្ការុះរោយអស់
(លុះពេលរសៀលផ្ការុះរោយអស់)។

២- ទាំងផ្កាមានក្លិនទាំងផ្កាឥតក្លិន      ដល់ពេលរោយហិនហោចស្វិតក្រៀមក្រោះ
ទោះខំជ្រោយដីដាក់ជីឱ្យរស់         ឬស្រោចទឹកប្រោះក៏អស់ផ្លូវកែ
 (ឬស្រោចទឹកប្រោះក៏អស់ផ្លូវកែ)។

៣- ជីវិតរបស់មនុស្សលើកលោកា     ថ្លៃជាងបុប្ផាឬយ៉ាងណាដែរ
មនុស្សមានវិញ្ញាណសំរាប់រិះរេ         ជ្រើសរើសវិលបែររកព្រះសង្គ្រោះ
(ជ្រើសរើសវិលបែររកព្រះសង្គ្រោះ)។

៤- មនុស្សមានរូបកាយព្រលឹងវិញ្ញាណ    ពេលស្លាប់រូបប្រាណគ្មានប្រយោជន៍សោះ
សាច់ឈាមក្លាយជាធូលីដីអស់        ព្រលឹងនៃមនុស្សស្រេចតែលើព្រះ
 (ព្រលឹងនៃមនុស្សស្រេចតែលើព្រះ)។ 

៥- ខ្ញុំជាគ្រីស្ទានរស់មានសង្ឃឹម     ទឹកមុខញញឹមប្រិមប្រីយ៍ល្អល្អះ
ស្លាប់ទៅថ្ងៃនេះខ្ញុំដឹងជាក់ច្បាស់     ថាបានជួបព្រះជារៀងរហូត
(ថាបានជួបព្រះជារៀងរហូត) ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ហូ​សា​ណា គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 35

បិតា​នៃ​មនុស្ស​លោក គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 73

ឱ ក្សត្រ​ដ៏​អស់​កល្ប​អើយ ទំនុក​តម្កើង # 23

ចិត្តខ្ញុំស្រែកច្រៀង ទំនុក​ខ្មែរ​បរិសុទ្ធ # 16

ទ្រង់​ហៅ​ដោយ​ស្រ​លាញ់ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 72

ខ្ញុំ​ដឹង​ប្រា​កដ​ថាព្រះ​អង្គ​រស់ ទំនុក​តម្កើង # 53

នៅលើឈើឆ្កាង ទំនុក​ខ្មែរ​បរិសុទ្ធ # 50

ទ្រង់នាំខ្ញុំខ្ខស់ឡើង ទំនុក​ខ្មែរ​បរិសុទ្ធ # 151

ខ្ញុំ​ត្រូវ​តែ​ទូល​ប្រាប់​ថ្វាយ​ដល់​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 76

រហូត​ពេល​ព្រះ​អង្គ​យាង​មក​វិញ ព្រះគុណព្រះអស្ចារ្យ # 133