ព្រះគ្រីស្ទបានមកដើម្បីសង្គ្រោះ

១- ព្រះគ្រីស្ទបានមកដើម្បីស្វែងរក    មនុស្សដែលបាត់បង់
ទ្រង់បានប្រោសលោះ           ហើយជួយស្រោចស្រង់
ឱ្យយើងអាចឆ្លង            ដើរឆ្ពោះតម្រង់ឋានព្រះបិតា ។ 

២- ទ្រង់ទ្រាំអត់ធ្មត់ពេលគេធ្វើគត់      នៅលើឈើឆ្កាង
ខ្ចាយព្រះលោហិត           ទុកជាភស្តុតាង
បង់ថ្លៃលោះលាង          ឱ្យយើងពឹងអាងលើព្រះចេស្តា ។ 

3- ទ្រង់បានសុគតបីថ្ងៃកំណត់      ទ្រង់រស់ឡើងវិញ
ដោយព្រះចេស្តា          កំចាត់ស្លាប់ចេញ
យកជីវិតពេញ           ផ្តល់ឱ្យយើងវិញបានស្រេចហើយរ៉ា។ 

៤- ទ្រង់បានយាងទៅរៀបចំលំនៅ       ឱ្យយើងរាល់គ្នា
ដែលបានជឿទ្រង់           ឥតមានរួញរា
ដល់ពេលវេលា           ទ្រង់មិនពន្យាវិលតាមសន្យា  ។

៥- ទ្រង់នឹងយាងមកនៅលើពពក      ហៅយើងរាល់គ្នា
ពួកអ្នកដែលទ្រង់           សង្គ្រោះហើយណា 
ទៅឋាសួគ៌ា          ឱ្យបាននៅជាមួយនឹងព្រះអង្គ  ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

កា​លែប​ឃើញ​ព្រះ​អង្គ ទំនុក​តម្កើង # 90

ទៅ​មុខគ្រីស្ទ​ជន​អើយ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 68

ភារៈកិច្ចរបស់គ្រីស្ទជន ទំនុក​ខ្មែរ​បរិសុទ្ធ # 162

ចិត្ត​ខ្ញុំ​ស្រែក​ច្រៀង គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 54

សេចក្តីអធិស្ឋាននៃព្រះអម្ចាស់ ទំនុក​ខ្មែរ​បរិសុទ្ធ # 187

ត្រូវញែកខ្លួនថ្វាយព្រះ ទំនុក​ខ្មែរ​បរិសុទ្ធ # 153

ឱ ព្រះអង្គ​គួរ​ស្ងើច ទំនុក​តម្កើង # 137

តាំង​ពី​ខ្ញុំ​បាន​សង្គ្រោះ ទំនុក​តម្កើង # 100

ច្រៀង​ហា​លេ​លូ​យ៉ា គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 57

ខ្ញុំសូមទទួលពែងនៃសេចក្តីសញ្ញា ទំនុក​ខ្មែរ​បរិសុទ្ធ # 264