ភារៈកិច្ចរបស់គ្រីស្ទជន

១-    យើងជាគ្រីស្ទាន      តើមានភារៈកិច្ចធ្វើអ្វី?        ស្ទួន 
         គឺទាំងប្រុសស្រី       ត្រូវអានគម្ពីរ        ស្ទួន 

២-     កាន់តាមបញ្ញាត្តិ         របស់ព្រះគ្រីស្ទទាំងទ្វេ        ស្ទួន
          ស្រឡាញ់គ្នីគ្នា        ហើយស្រឡាញ់ព្រះ        ស្ទួន 

៣-     បើយើងធ្វើបាន        នោះគាប់ព្រះទ័យទ្រង់ណាស់      ស្ទួន
         តែហ៊ានផ្តេសផ្តាស      ក្រែងទ្រង់វាយផ្ចាល       ស្ទួន

៤-      បើចង់តាមទ្រង់      នោះទ្រង់តែងតែបណ្តាល     ស្ទួន
           ការល្អត្រកាល      ឱ្យយើងធ្វើកើត        ស្ទួន

៥-       ចូរកុំលើកខ្លួន        អួតអាងថាឯងហ្នឹងឆើត         ស្ទួន 
    ក្រែងអត់កំណើត      អារក្សជាន់ឈ្លី           ស្ទួន

៦-        ត្រូវបន្ទាបខ្លួន     ឱ្យស្មើនឹងធូលី         ស្ទួន
    កុំបីវក់វី      តែរឿងសាច់ឈាម      ស្ទួន

៧-     ខំផ្សាយដំណឹង      ដល់មនុស្សមានចិត្តក្រំក្រៀម   ស្ទួន
          ប្រាប់គេភ្លាមៗ      ពីព្រះសង្គ្រោះ          ស្ទួន

៨-     ឱ្យគេបានជឿ      គេនឹងត្រូវប្រោសឱ្យរស់         ស្ទួន
         គេត្រូវបានលោះ        យើងបានព្រះពរ          ស្ទួន


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ទៅមុខគ្រីស្ទជនអើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 167

ព្រះ​យេស៊ូវ ព្រះ​នាម​ពី​រោះ​ពិត ទំនុក​តម្កើង # 128

ព្រះគ្រីស្ទជាព្រះលើទាំងអស់ ទំនុក​ខ្មែរ​បរិសុទ្ធ # 80

ហោរ​យើង​ទាំង​បី​មក​ពី​ទិស​បូព៌ ទំនុក​តម្កើង # 40

សូម​បង្កើត​ចិត្ត​បរិសុទ្ធ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 94

ព្រះ​នាម​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 143

ព្រះ​យេស៊ូវ​ទ្រង់​ដឹក​ដៃ​នាំ​ខ្ញុំ ទំនុក​តម្កើង # 156

ខ្ញុំ​តាម​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 152

ម្ចាស់​ផែន​ដី ព្រះគុណព្រះអស្ចារ្យ # 125

សូម​ព្រះ​អង្គ​យាង​មក ទំនុក​តម្កើង # 2