សេចក្តីអធិស្ឋាននៃព្រះអម្ចាស់

១-    ឱព្រះវរបិតានៃយើងខ្ញុំ        នៅឋានឧត្តមសួគ៌ារុងរឿង
    សូមឱ្យព្រះនាមទ្រង់បានបរិសុទ្ធឡើង      សូមរាជ្យថ្កុំថ្កើងផងទ្រង់ឆាប់មកដល់ ។

២-    សូមឱ្យបំណងព្រះរាជហឫទ័យ        សម្រេចនៅដីផែនភពសាកល 
    ដូចនៅឋានសួគ៌ាជាឋាននិមល     គ្មានសេសសល់ចន្លោះទីកន្លែងណា ។

៣-    សូមប្រទានអាហារប្រចាំថ្ងៃ           សូមប្រោសប្រណីអភ័យទោសា
    ដ្បិតកូនក៏បានអត់ទោសឱ្យអ្នកណា     ដែលប៉ះពារខុសឆ្គងលើកូនរាល់ថ្ងៃ។

៤-    សូមកុំនាំកូនឱ្យធ្លាក់ផុងជ្រៅ          ចាញ់ល្បួងអាស្រូវអស់ផ្លូវកែខៃ    
    សូមរំដោះរូបកូនឱ្យមានសិរី         ផុតពីក្តីអាក្រក់ដែលនាំសៅហ្មង  ។

៥-          ដ្បិតរាជ្យ   ចេស្តា   និងសិរីល្អ          រុងរឿងបវរ     ជារបស់ទ្រង់ 
    ឋិតថេរជាដរាបអស់កល្បយូរលង់    ជារបស់ផងទ្រង់អស់កល្បជានិច្ច  ។
     .............អាមែន  ។


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​កំលាំង គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 78

ប្រកបជាប់ជាមួយព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 225

ទ្រង់ជួយដោះទុក្ខ ទំនុក​ខ្មែរ​បរិសុទ្ធ # 234

ព្រះអង្គម្ចាស់ល្អ​ណាស់ ព្រះគុណព្រះអស្ចារ្យ # 118

ចូល​ស្វែង​រក​នគរ​ព្រះ ព្រះគុណព្រះអស្ចារ្យ # 51

ពាក្យ​អធិស្ឋាន​របស់​ខ្ញុំ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 74

ចូរយើងទទួលដោយរំឭក ទំនុក​ខ្មែរ​បរិសុទ្ធ # 265

សែនបីតិត្រេកអរ ទំនុក​ខ្មែរ​បរិសុទ្ធ # 249

ព្រះគ្រីស្ទទ្រង់រស់នៅ ទំនុក​ខ្មែរ​បរិសុទ្ធ # 67

ព្រះ​អា​ណិត​មក​រក​ខ្ញុំ ទំនុក​តម្កើង # 118