ខ្ញុំសូមទទួលពែងនៃសេចក្តីសញ្ញា

១- សូមព្រះលោហិតដ៏មានចេស្តា     តាំងសញ្ញាប្រោសលោះនៅលើឈើឆ្កាង 
ហូរពីរបួសទ្រង់មកលាងបាបខ្ញុំគ្រប់យ៉ាង  ប្រោសលុបលាងស្នាមបែកប្រេះស្រាំ
ក្នុងដួងព្រលឹងគ្រាំគ្រា   បានជាស្រឡះពីបាបកម្ម  ទ្រង់ឈឺចាប់
ដោយសារទោសខ្ញុំ     ឱព្រះអម្ចាស់អើយទោសខ្ញុំធ្ងន់ក្រៃ។

២- ទូលបង្គំនឹងលើកពែងឡើងផឹក     សូមរំលឹកឱ្យខ្ញុំនឹកចាំរាល់ថ្ងៃ
នឹកឃើញដល់ឈាមវិសេសហូរចុះលុះត្រាក្ស័យ    ឱម្ចាស់ថ្លៃទ្រង់ឈឺយ៉ាងណា
ទ្រង់បានច្រូចជាអំណាយ     ចែកឱ្យដល់សិស្សផឹកគ្រប់គ្នា    ខ្ញុំទទួល
ដោយចិត្តជ្រះថ្លា ឱព្រះអង្គអើយពែងទ្រង់ខ្ញុំស្កប់ចិត្ត។

៣- ទ្រង់ឱ្យខ្ញុំផឹកដរាបទ្រង់មក  ប្រោសស្រង់យកនាំទៅឋាននៃជីវិត
នៅលើលោកិយខ្ញុំខុសរាល់ថ្ងៃដោយល្បួងពិត សូមអាណិតលើកលែងទោសា
ពែងទ្រង់មានភាពបរិសុទ្ធ  បំផុតទ្រង់តាំងជាសញ្ញា     ខ្ញុំទទួល
ដោយចិត្តជ្រះថ្លា  ឱព្រះអម្ចាស់អើយខ្ញុំសូមលន់តួ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ព្រះ​ពរ​នឹង​ធ្លាក់​មក​មួយ​មេៗ ទំនុក​តម្កើង # 117

ចូរ​អ្នក​សំលឹង​រក​ព្រះ​អង្គ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 61

ព្រះយេស៊ូវគ្រីស្ទល្អអស្ចារ្យ ទំនុក​ខ្មែរ​បរិសុទ្ធ # 24

ឱ ព្រះ​វិញ្ញាណ សូម​សណ្ឋិត​នៅ​ចិត្ត​ខ្ញុំ ទំនុក​តម្កើង # 72

ចម្រៀងផ្សាយដំណឹង ទំនុក​ខ្មែរ​បរិសុទ្ធ # 170

ខ្ញុំច្រៀងថ្វាយពរ ទំនុក​ខ្មែរ​បរិសុទ្ធ # 283

សូមទ្រង់យាងមកវិញ ទំនុក​ខ្មែរ​បរិសុទ្ធ # 278

សរសើរព្រះអម្ចាស់ ទំនុក​ខ្មែរ​បរិសុទ្ធ # 14

ព្រះអង្គមិនដែលខាន ទំនុក​ខ្មែរ​បរិសុទ្ធ # 284

គ្មានអ្វីកំបាំងនឹងទ្រង់សោះឡើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 129