ត្រូវញែកខ្លួនថ្វាយព្រះ

១- ចូរទៅមុខ  ទៅមុខពួកគ្រីស្ទជនអើយ       កុំកន្តើយខំដើរតាមព្រះឧត្តម
បើបានទទួលសេរីភាពយ៉ាងធំ                 ត្រូវមុតមាំកុំរាថយក្រោយ  ។ 

២- ត្រូវខំបម្រើព្រះដែលលោះយើងមក     ពីស្មោគគ្រោគដើម្បីប្រទានអំណោយ
ជាជីវិតថេរឋិតទ្រង់ប្រទានឱ្យ      កុំបណ្តេញឱ្យភ្លាត់ដួលចុះ  ។ 

៣- ពេលនេះមិនមែនជាយើងទៀតទេ        កុំគិតគ្នេហ៍ព្រះទេដែលទ្រង់បានលោះ
ទិញយើងដាច់ជារបស់ទ្រង់ទាំងអស់        ត្រូវតែស្មោះតាមទ្រង់តទៅ ។

៤- តាមទ្រង់ប្រើត្រូវធ្វើឱ្យបានបែបគួរ      កុំត្អូញថ្ងូរគឺទ្រង់ហើយដែលនាំផ្លូវ
ទ្រង់ផ្គត់ផ្គង់ឱ្យរស់តាមបែបត្រឹមត្រូវ      ចូរដើរទៅកុំបីតក់ស្លុត  ។ 

៥- ទ្រង់លោះយើងទុក្ខជាវិហារព្រះអង្គ       ដោយស្មោះត្រង់ញែកចេញជាបរិសុទ្ធ
ទីទ្រង់ឋិតនៅនិត្យត្រូវស្អាតបំផុត         ទ្រង់បរិសុទ្ធក្នុងរូបកាយយើង ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ត្រូវ​ឲ្យ​កើត​ជា​ថ្មី ទំនុក​តម្កើង # 111

ព្រះ​នាម​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 143

គ្មាន​ការ​អ្វី​ពិ​បាក​ដល់​ព្រះ​អង្គ ទំនុក​តម្កើង # 87

ព្រះ​យេស៊ូវ​ទ្រង់​ផ្ដាំ ទំនុក​តម្កើង # 153

សេចក្តីស្រឡាញ់ ទំនុក​ខ្មែរ​បរិសុទ្ធ # 261

ខ្ញុំ​​អាច​ច្រៀង​ពី​ក្ដី​ស្នេហ៍​ទ្រង់​រហូត ព្រះគុណព្រះអស្ចារ្យ # 20

ទ្រង់ទៅរៀបកន្លែងឱ្យយើង ទំនុក​ខ្មែរ​បរិសុទ្ធ # 144

ដូច​ជា​ទន្លេ​ហូរ​គ្រឿន ទំនុក​តម្កើង # 10

ព្រះ​អង្គ​ល្អ​រាល់​វេលា​ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 26

ប្រកបជាប់ជាមួយព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 225