ខ្ញុំមានអំណរ

១-     ខ្ញុំមានអំណរខ្លាំងក្រៃដោយបានសង្គ្រោះ       បានព្រះប្រោសលោះ
    ទ្រង់ជួយរំដោះឱ្យខ្ញុំមានភាពសិរី    កាលមុនខ្ញុំដើរ    បម្រើលោកិយ
    តាមភាពអប្រិយ     ឥតយល់ដឹងអ្វី    មេបាបបំភ្លៃឱ្យទាស់នឹងព្រះ។ 

២-     ខ្ញុំមានអំណរដោយបានឃើញពន្លឺពិត  ភ្លឺចាំងក្នុងចិត្ត  ឃើញសេចក្តីពិត
    ឱ្យខ្ញុំបានយល់ជាក់ច្បាស់     ឃើញការស្មោកគ្រោក    នាំលោកវិនាស 
         ការគួរខ្ពើមណាស់     ពន្លឺអម្ចាស់ភ្លឺចាំងស្រឡះ      ឱ្យខ្ញុំជៀសឆ្ងាយ។  

៣-     ខ្ញុំមានអំណរដ្បិតជួបព្រះអង្គមេត្រី     ទ្រង់ជួយកែឆ្នៃ    រៀបចំផ្លូវថ្មី   
          ដោយទ្រង់លះបង់មិនស្តាយ       លះទាំងជីវិត      លោហិតហូរខ្ចាយ
    ស៊ូប្តូរអង្គកាយ    ជួយអ្នកដាច់ឆ្ងាយ   នាំមកដល់អាយឱ្យជានឹងព្រះ។

៤-    ខ្ញុំមានអំណរខ្លាំងដោយបានជីវិតថ្មី             ជាជីវិថ្លៃយ៉ាងវិសេសក្រៃ
    ដោយសារព្រះគ្រីស្ទជាម្ចាស់      ជីវិតអស់កល្ប     ទ្រង់ប្រទានច្បាស់
    គឺទ្រង់ជាម្ចាស់   ជួយប្រោសបំផ្លាស់   ដោយព្រះគុណព្រះខ្ញុំរស់តទៅ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ទ្រង់តែងអត់ទោស ទំនុក​ខ្មែរ​បរិសុទ្ធ # 117

ចូរមកឯខ្ញុំ ទំនុក​ខ្មែរ​បរិសុទ្ធ # 98

ព្រះគ្រីស្ទជាគ្រប់ទាំងអស់ ទំនុក​ខ្មែរ​បរិសុទ្ធ # 105

ព្រះ​គ្រីស្ទ​សង្គ្រោះមនុស្ស​លោក គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 76

ឱ​ព្រះ​អង្គ​សូម​ស្ដាប់ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 102

ខ្ញុំបានស្រឡាញ់ដល់ព្រះយេស៊ូវ ទំនុក​ខ្មែរ​បរិសុទ្ធ # 297

ព្រះអង្គម្ចាស់ល្អ​ណាស់ ព្រះគុណព្រះអស្ចារ្យ # 118

ចូរ​ចុះ​ចូល​តាម​ព្រះ​ហឫទ័យ ទំនុក​តម្កើង # 162

ចម្រៀង​ស្វា​គមន៍ ព្រះគុណព្រះអស្ចារ្យ # 50

សូមលាងសម្អាតខ្ញុំឱ្យបានស្អាត ទំនុក​ខ្មែរ​បរិសុទ្ធ # 192