ខ្ញុំបានស្រឡាញ់ដល់ព្រះយេស៊ូវ

១- ខ្ញុំបានស្រឡាញ់ដល់ព្រះយេស៊ូវ    ដ្បិតទ្រង់បានប្តូរជីវិតព្រោះខ្ញុំ
ព្រះអង្គស្រឡាញ់ណាស់    ស៊ូលះឋានសួគ៌ដ៏ឧត្តម    ប្តូរបង់ជីវិតលោះរូបខ្ញុំ
ឱ្យរួចពីបាបនិងទោសធំ    ទុកជាកូនស្ងួនភ្ងា  ។

២- ខ្ញុំបានស្រឡាញ់ដល់ព្រះយេស៊ូវ    ដ្បិតសិរីល្អ   និងឫទ្ធិចេស្តា
ទ្រង់ជាម្ចាស់ជីវិត ព្រះពិតបង្កើតមនុស្សលោកា បានឈ្នះក្តីស្លាប់យ៉ាងអស្ចារ្យ
ព្រះជន្មមិនផុតសោះឡើយណា  គ្រប់ការទ្រង់ជ្រាបច្បាស់ ។

៣- ខ្ញុំបានស្រឡាញ់ស្មោះដល់ព្រះអង្គ     ដ្បិតទ្រង់ស្មោះត្រង់ចំពោះខ្ញុំណាស់
ព្រះទ័យមិនប្រួលប្រែ   ក្តីស្នេហ៍ទ្រង់មិនប្រែក្រឡាស់  ទោះខ្ញុំភ្លេចទ្រង់នៅពេលខ្លះ 
ព្រះទ័យអត់ធ្មត់ដល់បានឈ្នះ  លើចិត្តរឹងខ្ញុំបាន ។

៤- តើមានអ្នកណាខ្ញុំស្រឡាញ់លើស    គឺទ្រង់ឥតឃ្នើសសន្តោសរកគ្មាន
ព្រះអង្គតែងតែផ្ទៀង   ស្តាប់សៀងខ្ញុំថ្លែងអធិស្ឋាន   ជួយដោះបញ្ហាទាំងប៉ុន្មាន
អស់ទាំងសំណូមទ្រង់ប្រទាន     ខ្ញុំសង្ឈឹមទ្រង់ណាស់ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

មិត្តអើយចូលមក ទំនុក​ខ្មែរ​បរិសុទ្ធ # 133

គ្រីស្ទជនអង់អាច ទំនុក​ខ្មែរ​បរិសុទ្ធ # 154

ខ្ញុំច្រៀងថ្វាយពរ ទំនុក​ខ្មែរ​បរិសុទ្ធ # 283

ព្រះ​អង្គ​លោះ​ខ្ញុំ​ហើយ ទំនុក​តម្កើង # 98

ខ្ញុំ​ថ្វាយ​ជី​វិត​ស្ម័គ្រ​ដល់​ព្រះ​អង្គ ទំនុក​តម្កើង # 123

បិតា​នៃ​មនុស្ស​លោក គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 73

មានពរហើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 236

ព្រះអម្ចាស់គ្រងរាជ្យលើទាំងអស់ ទំនុក​ខ្មែរ​បរិសុទ្ធ # 78

នៅ​តែ​ជាប់​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 166

ព្រះ​អង្គ​ដ៏​ជួយ​ដោះ​ទុក្ខ ទំនុក​តម្កើង # 68