ចូរមកឯខ្ញុំ

១- ឱ! អ្នកនឿយព្រួយហើយផ្ទុកធ្ងន់អើយ      កុំធ្វើដូចមិនឮឡើយ
ខ្ញុំចង់ឱ្យអ្នកសំរាក       ចូរមកឯខ្ញុំ      ទាន់គ្រាដុនដាបតោកយ៉ាក
ខ្ញុំឱ្យអ្នកសំរាក           ពីកាធ្ងន់ឥតប្រយោជន៍  ។

២- អ្នកត្រូវនឿយព្រួយដរាបដល់ស្លាប់      តែសូមបែរមកផ្ទៀងស្តាប់
ពាក្យខ្ញុំអ្នកនឹងបានរួច           ឈប់ធ្វើជាបាវបំរើសេចក្តីហិនហោច
នឿយធ្វើបាបអសោចិ៍          ត្រូវជាប់ទោសវេទនា ។

៣- ចូរដោះខ្លួនមកទទួលនឹមខ្ញុំ              បន្ទុកស្រាលហើយងាយល្មម
ជីវិតក្នុងភាពអ្នកជា      បានរួចគ្រោះថ្នាក់         ពីធ្លាក់រងទុក្ខវេទនា
ឬនឿយព្រួយគ្រាំគ្រា          ដូចអ្នកបំរើមេបាប ។

៤- ការខ្ញុំ        ចូរអ្នករៀននឹងខ្ញុំចុះ            ខ្ញុំល្អហើយស្លូតត្រង់ស្មោះ
ក្នុងដួងហឫទ័យសុភាព        ចូរមកឯខ្ញុំ          ពិតជារួចពីផ្លូវបាប
រួចពីការដុនដាប        បានសំរាកដល់ព្រលឹង ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

មាន​ពន្លឺ​ក្នុង​ចិត្ត​ខ្ញុំ​ហើយ ទំនុក​តម្កើង # 130

ខ្ញុំ​ថ្វាយ​​ដួង​ចិត្តដល់​ទ្រង់ ព្រះគុណព្រះអស្ចារ្យ # 23

ចូរ​ស្ដាប់​តាម​ទ្រង់ ទំនុក​តម្កើង # 91

ព្រះ​យេស៊ូវ​អើយ ខ្ញុំ​ពឹង​ព្រះ​អង្គ ទំនុក​តម្កើង # 169

ចម្រៀងនៃសេចក្តីស្រឡាញ់ ទំនុក​ខ្មែរ​បរិសុទ្ធ # 31

ខ្ញុំជាត្បូងរបស់ព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 206

បើយើងជាគ្រីស្ទជន ទំនុក​ខ្មែរ​បរិសុទ្ធ # 164

បាន​រួច​ជា​ស្រេច ទំនុក​តម្កើង # 112

ខ្ញុំបានសំរេចចិត្ត ទំនុក​ខ្មែរ​បរិសុទ្ធ # 267

ខ្ញុំ​អបអរ​សា​ទរ ព្រះគុណព្រះអស្ចារ្យ # 16