រកគ្មានដូចទ្រង់

១-    អង្គឯណាដែលមានសេចក្តីស្រឡាញ់    ដូចព្រះយេស៊ូវ
    ពិតជារកពុំបានឡើយ    ទេ ទេ ទេពិតជារកពុំបានសោះឡើយ
    ទ្រង់តែមួយតែងគង់នៅជិតបង្កើយ  គឺទ្រង់ហើយជាតួស្រឡាញ់  រកគ្មានទេ  ឱ្យដូចទ្រង់នោះគ្មានសោះឡើយ    គឺទ្រង់ហើយជាតួសេក្តីស្រឡាញ់ (អឺយ)។

២-    ទ្រង់គង់ជិតតែងជួយមើលថែរាល់ថ្ងៃ    ដាស់តឿនទូន្មាន
    ទោសខុសឆ្គងទ្រង់លុបចេញ    ទេ ទេ ទេទ្រង់មិនយកទោសព្រោះស្រឡាញ់  ក្តីទុក្ខព្រួយទ្រង់ទទួលផ្ទុកជួសវិញ    ជាសម្លាញ់ស្ងួនភ្ងាស្កប់ចិត្ត  រកគ្មានទេ   ឱ្យដូចទ្រង់ពេញដោយស្រឡាញ់ ទ្រង់បំពេញឱ្យខ្ញុំបានស្កប់ស្កល់ចិត្ត (អឺយ)។

៣-    ចៅក្រមលើលោកិយកាត់ទោសទុរជន   ឱ្យត្រឹមរួចខ្លួន
    តែព្រះគ្រីស្ទទ្រង់អាណិត    ខ្ញុំបះបោរទ្រង់លើកលែងទោសហើយអាណិត   ឱ្យរង្វាន់ជាមរតកនិងជីវិត  រៀបឋានពិតក្នុងតំណាក់ព្រះ   រកគ្មានទេ   ឱ្យដូចទ្រង់ជាម្ចាស់ជីវិត    ស្មោះត្រង់ពិតឱ្យខ្ញុំបានមរតព្រះ (អឺយ) ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ព្រះ​​យេស៊ូវ​ទ្រង់​ប្រោស​យើង​ហើយ ទំនុក​តម្កើង # 12

ខ្ញុំ​ទុក​ចិត្ត​ដល់​ព្រះ​យេស៊ូវ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 5

ព្រះដ៏ប្រោសលោះទ្រង់រស់វិញ ទំនុក​ខ្មែរ​បរិសុទ្ធ # 57

ហោរ​យើង​ទាំង​បី​មក​ពី​ទិស​បូព៌ ទំនុក​តម្កើង # 40

ព្រះ​យេ​ហូ​វា៉​ជា​ទី​ពឹង​ជ្រក គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 77

គឺដើម្បីយើង ទំនុក​ខ្មែរ​បរិសុទ្ធ # 74

ព្រះ​គុណ​អស្ចារ្យ ទំនុក​តម្កើង # 97

ជួបព្រះជារៀងរហូត ទំនុក​ខ្មែរ​បរិសុទ្ធ # 150

សូម​យាង​មក​ស្ថិត ទំនុក​តម្កើង # 167

ទ្រង់នឹងយាងចូលមក ទំនុក​ខ្មែរ​បរិសុទ្ធ # 26