ចម្រៀងស្រីសាសន៍សាម៉ារី

១- ឱលោកម្ចាស់អើយ    លោកជាជនជាតិយូដា         ស្ទួន
ម្តេចលោកមកមានវាចា      (ស្ទួន)  
រកខ្ញុំស្រីសាសន៍ដទៃ      (រកខ្ញុំស្រីសាសន៍ដទៃ)។

២- ឱលោកម្ចាស់អើយ    តើលោកនិយាយពីអ្វី          ស្ទួន 
បើទឹករស់នោះថ្លាថ្លៃ       (ស្ទួន) 
ហេតុអ្វីមកសុំទឹកខ្ញុំ          (ហេតុអ្វីមកសុំទឹកខ្ញុំ) ។ 

៣- ឱលោកម្ចាស់អើយ     លោកចេះពន្យល់សមរម្យ         ស្ទួន
ទឹករស់ជាទឹកឧត្តម       (ស្ទួន)  
ខ្ញុំសូមផឹកទឹកនោះផង      (ខ្ញុំសូមផឹកទឹកនោះផង)។ 

៤- ឱលោកម្ចាស់អើយ        លោកដឹងរឿងច្រើនកន្លង         ស្ទួន
ដឹងអស់ទាំងរឿងខ្ញុំផង      (ស្ទួន)  
ទំនងលោកជាហោរា      (ទំនងលោកជាហោរា)។

៥- ឱលោកម្ចាស់អើយ    លោកបើកសម្តែងអស់អាថ៌         ស្ទួន
តាមខ្ញុំដឹងលោកពិតជា      (ស្ទួន)  
ព្រះមេស៊ីឬព្រះគ្រីស្ទ       (ព្រះមេស៊ីឬព្រះគ្រីស្ទ)។

៦- ឱលោកម្ចាស់អើយ    ខ្ញុំយល់ហើយពីការនេះ         ស្ទួន
ពេលខ្ញុំជឿដល់ព្រះគ្រីស្ទ       (ស្ទួន) 
ទឹកនេះរស់ក្នុងចិត្តខ្ញុំ     (ទឹកនេះរស់ក្នុងចិត្តខ្ញុំ) ។

៧- មានក្តីអណរ    ហូរលាយនិងក្តីសុខុម         ស្ទួន    
ចេញពីចិត្តដែលប្រកព្រំ     (ស្ទួន) 
ឃុំគ្រងដោយព្រះវិញ្ញាណ    (ឃុំគ្រងដោយព្រះវិញ្ញាណ) ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ដោយសារព្រះដ៏មានជ័យ ទំនុក​ខ្មែរ​បរិសុទ្ធ # 295

អំណរពីព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 247

ព្រះអង្គអើយខ្ញុំសូមក្រាប ទំនុក​ខ្មែរ​បរិសុទ្ធ # 200

ទ្រង់​សង្រ្គោះ ទំនុក​តម្កើង # 57

ទ្រង់តែងអត់ទោស ទំនុក​ខ្មែរ​បរិសុទ្ធ # 117

ដោយព្រោះទ្រង់រស់ ទំនុក​ខ្មែរ​បរិសុទ្ធ # 61

មាន​តែ​ព្រះ​យេ​ស៊ូវ ទំនុក​តម្កើង # 107

ព្រះ​អង្គ​ជា​កំផែង​ខ្ញុំ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 25

ឱ ព្រះ​យេស៊ូវ​ សូម​នាំ​ខ្ញុំ ទំនុក​តម្កើង # 89

តង្វាយខ្ញុំថ្វាយស្ម័គ្រពីចិត្ត ទំនុក​ខ្មែរ​បរិសុទ្ធ # 224