សូមទ្រង់ឆាប់យាងមក

១- ព្រះអង្គអើយឆាប់យាងមក     ឱព្រះអង្គអើយឆាប់យាងមក
ខ្ញុំទ្រាំទន្ទឹងក្នុងទុក្ខសោក  ចាំទ្រង់យាងមកតាំងរាជ្រឡើង  តាំងរាជ្យឡើង ។
ខ្ញុំរងចាំ         ចាំយាមរាល់ថ្ងៃ      ប្រុងជាស្រេចចូលទៅឋានថ្កើង
មកស្រង់ខ្ញុំឡើង     តម្កើងក្នុងរាជ្យទ្រង់        ក្នុងរាជ្យទ្រង់   ។ 

២- ព្រះអង្គអើយឆាប់មកវិញ      ឱព្រះអង្គអើយឆាប់មកវិញ
ក្តីល្បួងនាំឱ្យរងទោម្នេញ    ភ័យព្រួយខ្លាចចាញ់ត្រូវបាត់បង់   ត្រូវបាត់បង់។ 
សូមប្រទាននូវក្តីអំណរ       នៃឋានសួគ៌មានក្នុងព្រះអង្គ  
និងកម្លាំងផង         សម្រងឱ្យបរិសុទ្ធ      ឱ្យបរិសុទ្ធ ។

៣- លោកិយដុនដាបខ្លាំងណាស់  ឱលោកិយដុនដាបខ្លាំងណាស់
សេចក្តីងងឹតបាំងយ៉ាងក្រាស់   បាំងព្រះអម្ចាស់ខ្ពស់បំផុត   ខ្ពស់បំផុត ។ 
អម្ចាស់អើយចាំដល់កាលណា      ខ្ញុំខ្លោចផ្សារវេទនាតក់ស្លុត
ក្តីល្បួងឡោមព័ទ្ធ   សូមទ្រង់ឆាប់យាងមក   ឆាប់យាងមក  ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

នៅកាល់វ៉ារី ទំនុក​ខ្មែរ​បរិសុទ្ធ # 55

សែនសប្បាយរីករាយ ទំនុក​ខ្មែរ​បរិសុទ្ធ # 241

សូមនាំខ្ញុំ ទំនុក​ខ្មែរ​បរិសុទ្ធ # 214

អរព្រះគុណ ទំនុក​ខ្មែរ​បរិសុទ្ធ # 22

សូម​អរ​ព្រះ​គុណ​ដល់​ព្រះ​អង្គ​ ទំនុក​ខ្មែរ​បរិសុទ្ធ # 300

ព្រះវិញ្ញាណនៃសេចក្តីពិត ទំនុក​ខ្មែរ​បរិសុទ្ធ # 82

ចូរយើងច្រៀងសរសើរ ទំនុក​ខ្មែរ​បរិសុទ្ធ # 9

យុវជនអើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 168

កាល​យើង​ខ្ញុំ​នៅ​លើ​ស្ថាន​សួគ៌ ទំនុក​តម្កើង # 146

ចូរមកពួកអ្នកស្មោះត្រង់ ទំនុក​ខ្មែរ​បរិសុទ្ធ # 43