នៅកាល់វ៉ារី

១- មេឃខ្មៅងងឹត      បាំងរស្មីបាត់         បាំងរស្មីបាត់តាំងពីថ្ងៃត្រង់
     ព្រះគ្រីស្ទជាប់ឆ្កាង    យ៉ាងវេទនាអស់ជាច្រើនម៉ោង     នៅកាល់វ៉ារី
     វេលាម៉ោងបីមុនផុតជីវិត  ទ្រង់ស្រែកថាការស្រេចពេញទី   បានជ័យជម្នះ។


២- បាបខ្មៅងងឹត    បាំងមនុស្សជុំជិត    បាំងមនុស្សជុំជិតឆ្ងាយពីព្រះអង្គ
    ព្រះគ្រីស្ទជាប់ឆ្កាង     លោហិតទ្រង់ហូរលុបបាបបង់     នៅកាល់វ៉ារី
    ហៀបអស់ព្រះជន្មទ្រង់ស្រែកប្រាប់ពី  ការប្រោសលោះហើយស្រេចពេញទី
    បានជ័យជម្នះ។

បន្ទរ-     ពេលផុតព្រះជន្ម     នោះផ្ទាំងវាំងននដែលបាំងក្នុងព្រះវិហារ 
    រហែកជាពីរស្រឡះ       គឺព្រះគ្រីស្ទទ្រង់បើកផ្លូវទៅព្រះ
    យើងរាល់គ្នាមានសិទ្ធជាក់ច្បាស់        ចូលទៅព្រះបាន  ។ 
    ទ្រង់ស្លាប់ជំនួស      ឱ្យយើងបានរស់ដោយទ្រង់យកជ័យជម្នះ
    លើសេចក្តីស្លាប់ត្រាបាន  ទ្រង់រស់ឡើងវិញជួយយើងគ្រប់ប្រាណ
    ឱ្យមានជ័យលើក្តីស្លាប់បាន      ដ្បិតទ្រង់ឈ្នះហើយ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

សូម​ទ្រង់​ប្រី​ខ្ញុំ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 34

ព្រះវិញ្ញាណនៃសេចក្តីពិត ទំនុក​ខ្មែរ​បរិសុទ្ធ # 82

នំប៉័ងជីវិត ទំនុក​ខ្មែរ​បរិសុទ្ធ # 102

យើង​ខ្ញុំ​ដើរ​ទៅ​ស្ថាន​សួគ៌ ទំនុក​តម្កើង # 138

សរសើរ​ព្រះ​នាម​ទ្រង់ ទំនុក​តម្កើង # 131

នៅ​កន្លែង​ណា​មាន​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 171

ទ្រង់​សង្រ្គោះ ទំនុក​តម្កើង # 57

សព្ទទេវតាច្រៀងជូនពរ ទំនុក​ខ្មែរ​បរិសុទ្ធ # 40

មិន​អី​ទេ​ នៅ​ក្នុង​ចិត្ត គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 86

សូម​ព្រះ​អង្គ​យាង​មក ទំនុក​តម្កើង # 2