ព្រះវិញ្ញាណនៃសេចក្តីពិត

១- ពេលកើតមានទុក្ខព្រួយ   ព្រះវិញ្ញាណជួយលោមកំសាន្តចិត្ត   ឱ្យធូរស្បើយពីវិបត្តិ   
ទ្រង់លាងសំអាតចិត្តិសៅហ្មង         ឱ្យតែថ្វាយដាច់ស្រេចដល់ព្រះអង្គ
ទូលអស់រឿងផងទាំងប៉ុន្មាន  កុំលាក់ទុក្ខនៅក្នុងប្រាណ ទ្រង់ជួយឱ្យល្ហែល្ហើយជាក់។

២- ពេលមានការបៀតបៀន   នោះព្រះវិញ្ញាណគង់ជាមួយអ្នក  ទ្រង់ជួយឱ្យរួចអន្ទាក់
ខ្នោះឃ្នាងច្រវាក់ទាំងប៉ុន្មាន     ជួបការលំបាកចូរអធិស្ឋាន
ទ្រង់ជួយឱ្យបានរួចទុក្ខភ័យ ក្លាហានឡើងទាំងប្រុសស្រី មើលនុ៎ភួងជ័យអ្នកនឹងបាន

៣- ពេលមានឈឺគ្រាំគ្រា     ព្រះវិញ្ញាណជាគ្រូពេទ្យចំណាន       ជាថ្នាំទិព្វព្រះប្រទាន
ចូរអធិស្ឋានសូមចេស្តា                 ទ្រង់មានអំណាចឫទ្ធិខ្លាំងខ្លា
បារមីចេស្តាខ្ពស់បំផុត   ប្រោសជាឆាប់កុំស្រយុត   សង្ឃឹមមោះមុតទ្រង់ប្រោសឱ្យ។

៤- នៅពេលមានឧបស័គ្គ    ទោះបីគ្រោះថ្នាក់ដល់ស្លាប់ក៏ដោយ   ព្រះវិញ្ញាណហ៊ុំពទ្ធ័ឱ្យ
កុំរាបែរក្រោយចូរទៅមុខ         ឈ្មោះអ្នកក្នុងក្រាំងព្រះបានកត់ទុក
ចូរដើរទៅមុខដោយគ្មានខ្លាច សេចក្តីស្លាប់គ្មានអំណាច គំរាមកម្លាចកូនព្រះឡើយ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ខ្ញុំចង់ធ្វើជាគ្រីស្ទាន ទំនុក​ខ្មែរ​បរិសុទ្ធ # 190

ឱ ព្រះ​អង្គ​សង្គ្រោះ​អើយ សូម​នាំ​យើង​ខ្ញុំ ទំនុក​តម្កើង # 84

សូមវិញ្ញាណបរិសុទ្ឋយាងមកសណ្ឋិត ទំនុក​ខ្មែរ​បរិសុទ្ធ # 204

អំណរ​នៃ​ព្រះ​អង្គ ទំនុក​តម្កើង # 134

លុះ​ពេល​ព្រឹក​ព្រ​លឹម​ស្រាង ទំនុក​តម្កើង # 5

រហូត​ពេល​ព្រះ​អង្គ​យាង​មក​វិញ ព្រះគុណព្រះអស្ចារ្យ # 133

ចូរ​ស្ដាប់​តាម​ទ្រង់ ទំនុក​តម្កើង # 91

ខ្ញុំ​បាន​ស្អាត​ហើយ ទំនុក​តម្កើង # 139

ព្រះ​យេស៊ូវ​ស្រ​ឡាញ់ ទំនុក​តម្កើង # 154

រកឋានជីវិត ទំនុក​ខ្មែរ​បរិសុទ្ធ # 109