ខ្ញុំចង់នៅជិតព្រះអង្គ

១- ខ្ញុំចង់នៅជិតទ្រង់    ឱព្រះយេស៊ូវអើយ      សូមទ្រង់ប្រាសមេត្តាឱ្យខ្ញុំ 
បាននៅជិតជាប់ជាមួយព្រះអង្គ នោះព្រលឹងខ្ញុំបាន
ឆ្អែតស្កប់ស្កល់ស្រាកស្រាន្ត      ដោយព្រះគុណដែលទ្រង់បានផ្តល់មកផង
សូមជួយកែតម្រង់    ដោយព្រះទ័យប្រណីមេត្តាអាណិត  ។

២- ខ្ញុំចង់នៅជិតទ្រង់     ជិតជានិច្ចរាល់ថ្ងៃ     ឱ្យទ្រង់ឆ្នៃសូនប៉ាន់ព្រលឹង
ផងខ្ញុំដែលខូចខ្ទេចខ្ទាំជាពិត     ខ្ញុំចង់តាមទ្រង់ណាស់
ចង់ស្តាប់ព្រះអង្គច្បាស់    ដើម្បីបានប្រកបនឹងទ្រង់យ៉ាងស្និទ្ធ
សូមនាំខ្ញុំមកជិត    ដាក់នៅជាប់ហើយផ្អោបនឹងព្រះឱរា ។

៣- ខ្ញុំចង់នៅជិតទ្រង់    ចង់បានកម្លាំងថ្មី    កម្លាំងខាងសាច់ឈាមនោះមាន
ប្រយោជន៍បានត្រឹមនៅនាលោកា    បើកម្លាំងទ្រង់ឱ្យ
ខ្ញុំនឹងមិនដែលខ្សោយ      ជាកម្លាំងដ៏មានអំណាចចេស្តា
ឱព្រះដ៏អស្ចារ្យ         សូមជួយួខ្ញុំឱ្យមានកម្លាំងវិញ្ញាណ ។

៤- ខ្ញុំចង់នៅជិតទ្រង់      ដើម្បីបានបំរើ     តាមតែទ្រង់ចង់ប្រើឱ្យខ្ញុំ
ធ្វើការយ៉ាងណាដែលល្អរកគ្មាន    គឺកិច្ចការយ៉ាងធំ
ការប្រសើរឧត្តម      ដែលអាចជួយឱ្យមនុស្សផ្លាស់ប្រែចិត្តបាន
ឱ្យគេបែរវិលថ្កាន     មកឯព្រះសង្គ្រោះដ៏មានចេស្តា ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

យើង​នឹង​ជួប​គ្នា​ក្នុង​ធ្លា​ទី​ក្រុង​បរិសុទ្ធ ទំនុក​ខ្មែរ​បរិសុទ្ធ # 303

តាំងពីបានសង្គ្រោះ ទំនុក​ខ្មែរ​បរិសុទ្ធ # 260

ខ្ញុំ​រក​ឃើញ​ទ្រង់ ព្រះគុណព្រះអស្ចារ្យ # 30

ចូរយើងទទួលដោយរំឭក ទំនុក​ខ្មែរ​បរិសុទ្ធ # 265

ខ្ញុំរងចាំទ្រង់ ទំនុក​ខ្មែរ​បរិសុទ្ធ # 218

ពេល​អធិ​ស្ឋានជា​ពេល​ត្រេក​អរ ទំនុក​តម្កើង # 78

នឹមទ្រង់ងាយទេ ទំនុក​ខ្មែរ​បរិសុទ្ធ # 115

សូមវិញ្ញាណបរិសុទ្ឋយាងមកសណ្ឋិត ទំនុក​ខ្មែរ​បរិសុទ្ធ # 204

កាលណាខ្ញុំច្រៀងពីព្រះយេស៊ូវ ទំនុក​ខ្មែរ​បរិសុទ្ធ # 35

ក្ដី​ស្នេហ៍​សម្រាប់​ព្រះ​យេស៊ូវ ព្រះគុណព្រះអស្ចារ្យ # 5