សូមវិញ្ញាណបរិសុទ្ឋយាងមកសណ្ឋិត

១-     សូមព្រះវិញ្ញាណបរិសុទ្ធប្រោសប្រាណ     យាងមកសណ្ឋិត     ស្ទួន
         សូមសោយរាជ្យក្នុងចិត្ត    ហើយច្នៃជីវិត    ខ្ញុំតាមព្រះទ័យ
    សូមព្រះអង្គដឹកនាំ    ហើយបង្រៀនខ្ញុំជារៀងរាល់ថ្ងៃ
         ខ្ញុំចង់រស់ក្នុងជីវិតថ្មី    សូមដឹកដៃនាំខ្ញុំតាមផ្លូវសុចរិត។ 

២-     សូមព្រះវិញ្ញាណបរិសុទ្ធប្រោសប្រាណ     លោមកំសាន្តចិត្ត      ស្ទួន
    ពេលមានភ័យវិបត្តិ     សូមលួងលោមចិត្ត    ខ្ញុំឱ្យបានធូរ 
         សូមព្រះអង្គមេត្តា    ផ្តល់ក្តីស្នេហា    នៃព្រះយេស៊ូវ
         មកក្នុងចិត្តខ្ញុំជាបរិបូណ៌    ពេញហៀរហូររាចសាចដល់គេគ្រប់គ្នា។ 

៣-     សូមព្រះវិញ្ញាណបរិសុទ្ធប្រោសប្រាណ      ប្រទានចេស្តា    ស្ទួន
    បំពេញតាមត្រូវការ    ខ្ញុំមានប្រាថ្នា    ផ្សាយនាមព្រះគ្រីស្ទ
    សូមព្រះអង្គមេត្តា    ខ្ញុំទៅទីណា    ក្នុងលោកិយនេះ
    ឱ្យគ្រប់សាសន៍បានស្គាល់ព្រះគ្រីស្ទ   ដោយតេជនៃព្រះវិញ្ញាណព្រះអង្គ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

កូនអើយព្រះអង្គស្រឡាញ់អ្នក ទំនុក​ខ្មែរ​បរិសុទ្ធ # 273

ព្រះអង្គស្រឡាញ់មិនបោះបង់ ទំនុក​ខ្មែរ​បរិសុទ្ធ # 76

យើង​ខ្ញុំ​ដើរ​ទៅ​ស្ថាន​សួគ៌ ទំនុក​តម្កើង # 138

សូម​ដាស់​តឿន​យើង​ខ្ញុំ ទំនុក​តម្កើង # 101

ខ្ញុំជឿព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 118

ទ្រង់លោះខ្ញុំរួចពីបណ្តាសា ទំនុក​ខ្មែរ​បរិសុទ្ធ # 230

អា​ដូ​ណាយ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 100

អ​ធិស្ឋាន​សំ​រាប់​កម្ពុជា គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 98

សូម​បើក​ឲ្យ​បុត្រា​ប្រោស​ប្រ​ទាន គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 96

យើងដើរតាមទ្រង់ ទំនុក​ខ្មែរ​បរិសុទ្ធ # 158