ខ្ញុំចង់តែថ្លែងពីនាមទ្រង់

១-     ទូលព្រះបង្គំចង់ថ្លែងពីទ្រង់    នៅមុខមនុស្សផងឱ្យគេបានដឹងជាក់
          ថាព្រះអង្គល្អ       ព្រះទ័យស្រឡាញ់គ្រប់លក្ខណ៍
          តែងលើកតម្កើងពួកអ្នក     មានចិត្តសង្រេងទន់ទាប   ។ 

២-    ទូលព្រះបង្គំចង់ប្រាប់គ្រប់មនុស្ស  ប្រាប់នាមពិរោះនាមព្រះជួយដោះបាប
    ថាទ្រង់សង្គ្រោះ       ឱ្យរួចទុក្ខទោសដរាប 
    អ្នកណាលន់តួឱនក្រាប    ទ្រង់តែងប្រោសដោយស្មោះសរ។ 

៣-    បើខ្ញុំបានថ្លែងប្រាប់នាមឧត្តម     នៅក្នុងចិត្តខ្ញុំមានពេញដោយអំណរ
    ខ្ញុំស្ងៀមមិនបាន      ដ្បិតក្នុងដួងចិត្តពុះពោរ
          ព្រោះនាមពិរោះបវរ      ខ្ញុំស្កប់ចិត្តហួសប្រមាណ  ។ 

៤-     ឱព្រះអង្គអើយខ្ញុំនឹងប្រកាស    នាមទ្រង់ឱ្យច្បាស់សូមទ្រង់ប្រោសប្រទាន
    អំណាចចេស្តា         មានមាត់ពោលអាចស្កប់បាន 
    ឮហើយមនុស្សបាបបែរថ្កាន    ទទួលនាមដែលសង្គ្រោះ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

សប្បាយក្នុងព្រះ ទំនុក​ខ្មែរ​បរិសុទ្ធ # 243

ទ្រង់​សង្រ្គោះ ទំនុក​តម្កើង # 57

ឱ បើ​មាន​ចិត្ត​ស្អាត​ទៅ​អេះ ទំនុក​តម្កើង # 9

ត្រង់​កាល់​វ៉ារី ទំនុក​តម្កើង # 44

ព្រះអង្គស្រឡាញ់រូបខ្ញុំឥតរសាយ ទំនុក​ខ្មែរ​បរិសុទ្ធ # 238

ចូរ​ភ្ញាក់​ឡើង ឱ​ព្រ​លឹង ទំនុក​តម្កើង # 13

តើមានអ្វីសប្បាយជាង? ទំនុក​ខ្មែរ​បរិសុទ្ធ # 259

មានពរហើយអស់អ្នកសុចរិត ទំនុក​ខ្មែរ​បរិសុទ្ធ # 237

ឱ​ព្រះ​យេស៊ូវ​ដែល​ស្រលាញ់​ព្រលឹង​ខ្ញុំ ទំនុក​តម្កើង # 8

ព្រះគុណ​អស្ចារ្យ ព្រះគុណព្រះអស្ចារ្យ # 97