ព្រះអង្គស្រឡាញ់រូបខ្ញុំឥតរសាយ

១-     ថ្ងៃដែលខ្ញុំថ្វាយខ្លួននោះប្រៀបដូចជា       ថ្ងៃខ្ញុំរៀបការជាមួយព្រះអង្គ      ស្ទួន
         ចិត្តខ្ញុំស្មោះត្រង់     តាមព្រះអង្គរាល់ថ្ងៃ     ស្ទួន

២-    ទទួលព្រះយេស៊ូវហើយខ្ញុំត្រេកអរ      ខ្ញុំមានអំណរក្នុងជីវិតថ្មី       ស្ទួន
         តែឧបស័គ្គក្រៃ      ពួកផ្ទះខ្ញុំទិតៀន       ស្ទួន

៣-     គេត្មះតិះដៀលគេពោលបញ្ឈឺចិត្ត      ឱ្យខ្ញុំទ្រាំអត់ស្ទើរតែពុំបាន       ស្ទួន
          មិនយូរប៉ុន្មាន      ខ្ញុំជិនណាយព្រះអង្គ         ស្ទួន

៤-    ខ្ញុំភ្លេចគ្រាដើមខ្ញុំភ្លេចពាក្យសន្យា    ដែលធ្លាប់ពោលថាខ្ញុំស្រឡាញ់ទ្រង់    ស្ទួន 
    ខ្ញុំចោលព្រះអង្គ     ព្រោះខ្លាចអស់តម្លៃ        ស្ទួន

៥-    ចង់បានសក្តិយសកេរ្តិ៍ឈ្មោះនិងប្រាក់កាស      ដែលពិតជាព្រះរបស់លោកិយ      ស្ទួន 
    កើតចិត្តអប្រីយិ៍      ទ្រង់ហៅធ្វើកន្តើយ    ស្ទួន

៦-    តែក្តីស្រឡាញ់នៃព្រះនោះអស្ចារ្យ      រកក្តីស្នេហ៍ណាផ្ទឹមពុំបានឡើយ  ស្ទួន
    ខ្ញុំក្បត់ទ្រង់ហើយ      ទ្រង់បែជាអាណិត        ស្ទួន

៧-     ព្រះអង្គស្រឡាញ់រូបខ្ញុំឥតរសាយ      ឥតចេះជិតណាយថ្នាំងថ្នាក់គំនិត   ស្ទួន
          ខ្ញុំកែប្រែចិត្ត      ស្មគ្រ័ស្មោះទ្រង់លុះក្ស័យ         ស្ទួន


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

អ្នក​នឹង​មាន​ចិត្ត​អរ​ណាស់ ទំនុក​តម្កើង # 132

នៅ​កន្លែង​ណា​មាន​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 171

ចូរ​ភ្ញាក់​ឡើង ឱ​ព្រ​លឹង ទំនុក​តម្កើង # 13

សូមអរព្រះគុណដល់ព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 107

តើ​អ្នក​ចង់​បាន​ជា ទំនុក​តម្កើង # 94

ព្រះ​យេស៊ូវ​ស្រ​ឡាញ់ ទំនុក​តម្កើង # 154

អរព្រះ​គុណ ព្រះ​អម្ចាស់​យេស៊ូវ ទំនុក​តម្កើង # 33

ព្រះអង្គដែលបានសង្គ្រោះរូបខ្ញុំ ទំនុក​ខ្មែរ​បរិសុទ្ធ # 288

ព្រះយេស៊ូវគ្រីស្ទល្អអស្ចារ្យ ទំនុក​ខ្មែរ​បរិសុទ្ធ # 24

នឹមទ្រង់ងាយទេ ទំនុក​ខ្មែរ​បរិសុទ្ធ # 115