មានពរហើយអស់អ្នកសុចរិត

១-     មានពរហើយអស់អ្នកមិនព្រមស្មគ្រ័ អើយ ដើរតាមអំពើបាប          (ស្ទួន )
         ហើយគេចពីមនុស្សអាក្រក់រៀងរាបដរាប  មានចិត្តសុភាពជឿព្រះអម្ចាស់។ 

២-     ទោះពេលយប់ឬថ្ងៃ     ចិត្តត្រេករីករាយអើយ      នឹងក្រិត្យវិន័យព្រះ   (ស្ទួន ) 
         ដោយរំពឹងគិតឱ្យបានយល់ព្រះបន្ទូលច្បាស់ ខ្ជាប់ខ្ជួនតាមព្រះឥតធ្វេសគំនិត។ 

៣-     អ្នកនោះបានចម្រើន    កិច្ចការផលកើនអើយ   ដូចឈើក្បែរផ្លូវទឹក        (ស្ទួន )
          ផ្កាផ្លែដេរដាស  មិនដែលស្រពោនត្រួយស្លឹក  ឱ្យផលសន្ធឹកតាមរដូវកាល។ 

៤-     ឯមនុស្សអាក្រក់  ត្រូវខ្យល់ផាត់បក់អើយ  ខ្ចាត់ខ្ចាយដូចអង្កាម              (ស្ទួន)     
    ព្រះអង្គនឹងញែកបំបែកពួកអ្នកមិនជឿតាម  ពីរាស្ត្រទ្រង់ភ្លាមមិនឱ្យនៅជិត ។

៥-     ទ្រង់បានប្រទានពរ      ដ្បិតជ្រាបផ្លូវល្អអើយ     របស់ពួកសុចរិត          (ស្ទួន )
         ឯផ្លូវមនុស្សអាក្រក់  កិច្ចកល កំផិត  ផ្លូវវឹកវរពិត នឹងត្រូវវិនាស ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

បើយើងជាគ្រីស្ទជន ទំនុក​ខ្មែរ​បរិសុទ្ធ # 164

ព្រះ​យេស៊ូវ​ទ្រង់​ដឹក​ដៃ​នាំ​ខ្ញុំ ទំនុក​តម្កើង # 156

យុវជនអើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 168

សូម​ទ្រង់​ប្រី​ខ្ញុំ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 34

មិត្តអើយក្រោកឡើងពីព្រលឹម ទំនុក​ខ្មែរ​បរិសុទ្ធ # 178

ភ្លើង​គំ​នុំ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 84

ចូរ​កាន់​ចិត្ត​ជឿ​ជាប់ ទំនុក​តម្កើង # 62

មានក្មេងនៅឋានសួគ៌ដែរ ទំនុក​ខ្មែរ​បរិសុទ្ធ # 271

លា​សិន​ហើយ​ ទំនុក​ខ្មែរ​បរិសុទ្ធ # 301

ខ្ញុំ​សប្បាយ​ណាស់ ទំនុក​តម្កើង # 148