ព្រះគ្រីស្ទទ្រង់រស់នៅ

១- ព្រះគ្រីស្ទសុគត     តែរស់វិញទេ    ទ្រង់មកគ្រាន់តែ
រំដោះបាបយើង    ទ្រង់រងទុក្ខជួស     ស្លាប់ហើយរស់ឡើង
វិលទៅឋានថ្កើង      រួចមកទៀតរ៉ា  ។ 

២- កាលព្រះគ្រីស្ទមក    មនុស្សលោកមិនស្គាល់  គេមានចិត្តឆ្ងល់
ឃើញការអស្ចារ្យ      ពេលឮទ្រង់ថា       ទ្រង់ជាបុត្រា
នៃព្រះបិតា      គេយកទោសពៃរ៍  ។ 

៣- ទ្រង់គ្មានខុសសោះ     ហេតុអ្វីគេស្អប់      ទ្រង់ជួយគ្រប់សព្វ
ប្រោសឈឺរីងរៃ    ឱ្យជាស្រឡះ      ទោះស្លាប់ក្សិណក្ស័យ
ប្រោសរស់វិញខ្មី      មនុស្សរកចាប់ទោស  ។ 

៤- គេបានឆ្កាងទ្រង់      ស្លាប់ហើយរស់ឡើង  យាងទៅឋានថ្កើង
ហើយការប្រោសលោះ  យាងមកម្តងទៀត  លើកអ្នកជឿស្មោះ
ទោះស្លាប់ដេកអស់      រស់វិញដូចទ្រង់ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ព្រះយេស៊ូវគ្រីស្ទ ទំនុក​ខ្មែរ​បរិសុទ្ធ # 143

ច្រៀងហូសាណា ទំនុក​ខ្មែរ​បរិសុទ្ធ # 28

ព្រះគុណ​អស្ចារ្យ ព្រះគុណព្រះអស្ចារ្យ # 97

អំ​ណរ​របស់​ព្រះ​អង្គ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 36

បញ្ញត្តិព្រះយេស៊ូវ ទំនុក​ខ្មែរ​បរិសុទ្ធ # 286

ខ្ញុំ​រក​ឃើញ​ទ្រង់ ព្រះគុណព្រះអស្ចារ្យ # 30

សប្បាយក្នុងព្រះ ទំនុក​ខ្មែរ​បរិសុទ្ធ # 243

ខ្ញុំក៏មានជ័យជាមួយនឹងទ្រង់ ទំនុក​ខ្មែរ​បរិសុទ្ធ # 233

ត្រូវកើតជាថ្មី ទំនុក​ខ្មែរ​បរិសុទ្ធ # 135

មិន​អី​ទេ​ នៅ​ក្នុង​ចិត្ត គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 86