ទ្រង់ជួយដោះទុក្ខ

១-     ពេលណាមានទុក្ខលំបាក     ព្រះគុណទ្រង់ផ្តល់ថែមទៀត
      ទោះក្នុងគ្រាចង្អៀតខ្ញុំរស់ដោយសង្ឃឹមជាក់ មានអំណរមកដល់
      ភ្លេចខ្វល់ព្រួយក្រលំបាក     ការបៀតបៀនគ្រោះថ្នាក់
      ពួកខ្មាំងឡោមពទ្ធ័ស្ទាក់     ព្រះគ្រីស្ទជាខែលរងឈ្នះ។

២-     គ្រានេះមានវេទនាខ្លាំង     លោកិយជឿនលឿនខាងបាប
       បានផ្តល់ទុក្ខដុនដាប ចម្បាំងអត់ឃ្លានព្រាត់ប្រាស់ ខ្ញុំមានព្រះយេស៊ូវ
       បន្ធូរទុក្ខស្បើយរហ័ស     ទូលទ្រង់ឱ្យជ្រាបច្បាស់
       ព្រះអង្គមិនដែលក្រឡាស់     ទ្រង់តែងលួងលោមថ្នមថ្នាក់។

៣-     ព្រះគុណហូរមកមិនដាច់     ជួយខ្ញុំរាល់ពេលយប់ថ្ងៃ
       រស់នៅក្នុងលោកិយមានព្រះទីពឹងពុំនាក់   លោកិយនេះមិនស្គាល់
       តែព្រះស្គាល់ខ្ញុំយ៉ាងជាក់     មនុស្សឱ្យទុក្ខគ្រោះថ្នាក់
       ទាញនាំឱ្យជាប់អន្ទាក់     តែព្រះដោះដោយព្រះគុណ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ចម្រៀងនៃពួកឋានសួគ៌ ទំនុក​ខ្មែរ​បរិសុទ្ធ # 34

ព្រះ​យេស៊ូវ​អើយ ខ្ញុំ​មក​ក្រាប ទំនុក​តម្កើង # 133

ព្រះ​យេ​ហូ​វា៉​ជា​ទី​ពឹង​ជ្រក គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 77

កម្ពុជា​សំរាប​ព្រះ​គ្រីស្ទ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 38

សូមលាងសម្អាតខ្ញុំឱ្យបានស្អាត ទំនុក​ខ្មែរ​បរិសុទ្ធ # 192

ទ្រង់ជាព្រះអម្ចាស់មេត្រី ទំនុក​ខ្មែរ​បរិសុទ្ធ # 282

សូម​សណ្ឋិត​នៅ​ក្នុង​ចិត្ត ទំនុក​តម្កើង # 67

ពួក​ទេ​វតា​ប្រ​មៀល​ថ្ម​ចេញ ទំនុក​តម្កើង # 55

ខ្ញុំ​បាន​ស្អាត​ហើយ ទំនុក​តម្កើង # 139

មិត្ត​អើយ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 85